ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រកឃើញអ្នកស្លាប់៤នាក់ ក្នុងហេតុការណ៍បាក់រលំសណ្ឋាគារ ដែលជាកន្លែងដាក់ឲ្យដាច់ដោយឡែកអ្នកជំងឺ COVID-19 នៅចិន

    BY Khmernote Media March 8, 2020
    រកឃើញអ្នកស្លាប់៤នាក់ ក្នុងហេតុការណ៍បាក់រលំសណ្ឋាគារ ដែលជាកន្លែងដាក់ឲ្យដាច់ដោយឡែកអ្នកជំងឺ COVID-19 នៅចិន

    យោងតាមប្រភពព័ត៌មាន DailyMail បានឲ្យដឹងថា យ៉ាងហោចណាស់មានមនុស្សចំនួន៤នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់រលំសណ្ឋាគារនៅក្រុង Quanzhou ខេត្ត Fujian ប្រទេសចិន។ អគារសណ្ឋាគារកម្ពស់៥ជាន់នៅក្រុង Quanzhou ខេត្ត Fujian បានបាក់រលំកាលពីយប់ថ្ងៃសៅរ៍ ទី០៧ ខែមីនា ឆ្នាំ២០២០ ហើយយោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសចិនបានឲ្យដឹងថា មានមនុស្សប្រមាណ៧០នាក់បានជាប់នៅក្រោមគំនរបាក់បែកនោះ។

    នៅវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី០៨ ខែមីនា នេះ ក្រសួងសង្គ្រោះបន្ទាន់របស់ចិន បានឲ្យដឹងថា មានមនុស្សចំនួន៣៨នាក់ត្រូវបានជួយសង្គ្រោះចេញពីគំរបាក់បែកនោះ ដោយក្នុងនោះមានម្នាក់រងរបួសធ្ងន់ធ្ងរ និង៤នាក់ទៀតគួរសម៕

    អត្ថបទ៖ សេម
    ប្រភព៖ DailyMail

    Share This Post:
    MPO4D jitutoto mpo4d Mpoplay