វៀតណាមមានករណីវីរុស COVID-19 ចំនួន ៣បន្ថែមទៀត នាំឱ្យករណីសរុបកើនដល់ ៣០នាក់
ក្រសួងសុខាភិបាលប្រទេសវៀតណាមបានបញ្ជាក់ពីករណីឆ្លងវីរុស COVID-19 ចំនួន ៣ទៀត ដែលធ្វើឱ្យចំនួនអ្នកឆ្លងនៅក្នុងប្រទេសពួកគេកើនដល់ ២០នាក់។ ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ករណីថ្មីទី១ គឺអ្នកជំងឺមានវ័យ ២៧ឆ្នាំ ដែលបានធ្វើដំណើរទៅកាន់ទីក្រុង Daegu របស់ប្រទេសកូរ៉េខាងត្បូង និងបានវិលត្រឡប់មកប្រទេសវៀតណាមវិញតាមជើងហោះហើរ Vietjet កាលពីថ្ងៃពុធ ហើយត្រូវគេធ្វើចត្តាឡីស័កពេលចុះចត។

ករណី២ ទៀតគឺសមាជិកគ្រួសារ និងអ្នកបើកឡាន របស់ស្ត្រីជនជាតិវៀតណាមម្នាក់អាយុ ២៦ឆ្នាំ ដែលទើបបានត្រឡប់មកអឺរ៉ុបកាលពីថ្ងៃចន្ទអាទិត្យមុន និងបានធ្វើតេស្តវិជ្ជមាននៅថ្ងៃសុក្រ។ នៅយប់ថ្ងៃសុក្រអាជ្ញាធរទីក្រុងហាណូយបានបិទផ្លូវជាច្រើននៅជុំវិញផ្ទះរបស់ស្ត្រី ដែលត្រូវបានគេបាញ់ថ្នាំសម្អាតកាលពីថ្ងៃសៅរ៍។ ករណីថ្មីៗចំនួន ៤ បានលេចចេញឡើង ចាប់តាំងពីប្រទេសវៀតណាមបាននិយាយនៅថ្ងៃទី២៥ ខែកុម្ភៈថា អ្នកជំងឺ ១៦នាក់ ត្រូវបានព្យាបាលជាសះស្បើយ និងដោះលែងពីមន្ទីរពេទ្យ ហើយមិនទាន់មានករណីថ្មីតទៀតនោះទេ។ បញ្ជាក់ដែរថា មិនមានអ្នកឆ្លងវីរុស COVID-19 នៅវៀតណាមណាម្នាក់បានស្លាប់នោះទេ៕



អត្ថបទ៖ លីដា