ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្ត្រីវៀតណាមមានទ្រព្យស្តុកស្តម្ភម្នាក់ បានតេស្តវិជ្ជមានជាមួយវីរុស COVID-19 ចំពេលដែលខ្លួនទើបតែត្រឡប់ពី Fashion Week នៅបារាំង និងអ៊ីតាលី

    BY autoadmin March 9, 2020
    ស្ត្រីវៀតណាមមានទ្រព្យស្តុកស្តម្ភម្នាក់ បានតេស្តវិជ្ជមានជាមួយវីរុស COVID-19 ចំពេលដែលខ្លួនទើបតែត្រឡប់ពី Fashion Week នៅបារាំង និងអ៊ីតាលី

    កាសែត South China Morning Post បានចុះផ្សាយនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០ ម្សិលមិញនេះថា ស្ត្រីជនជាតិវៀតណាមដែលមានទ្រព្យស្តុកស្តម្ភម្នាក់ មានភាពវិជ្ជមានចំពោះវីរុស COVID-19 បន្ទាប់ពីបានធ្វើដំណើរទៅប្រទេសក្នុងតំបន់អឺរ៉ុប ដើម្បីចូលរួមការសម្តែងកម្មវិធី Milan Fashion Week នៅអ៊ីតាលី និងប៉ារីស។ ស្ត្រីម្នាក់នោះមានឈ្មោះថា Nga និងបានចូលរួមទស្សនាការបង្ហាញម៉ូដសំលៀកបំពាក់របស់ Saint Laurent នៅទីក្រុងប៉ារីស (បារាំង) និង Gucci នៅទីក្រុងមីឡាន (អ៊ីតាលី)។ ស្ត្រីវ័យ ២៧ឆ្នាំរូបនេះ មានវត្តមាននៅឯកម្មវិធី Fashion Week ជាច្រើន រួមទាំងការបង្ហាញម៉ូដកំពូលៗចំនួន ២ ដែលនាងបានបង្ហោះចូល Instagram ផ្ទាល់ខ្លួនរបស់នាង។ ប៉ុន្តែឥឡូវនេះនាងបានលុបចោលគណនី Instagram នោះហើយ។

    យោងតាមសារព័ត៌មានក្នុងស្រុកវៀតណាមបានឱ្យដឹងថា ស្ត្រីរូបនេះតែងតែចេញចូលរវាងប្រទេសវៀតណាម និងទីក្រុងឡុង ហើយនាងគឺជាកូនស្រីរបស់ថោកែដែក។ នាង Nga បានធ្វើទស្សនកិច្ចនៅអឺរ៉ុបជាមួយប្អូនស្រីរបស់គាត់ឈ្មោះ Nguyen Hong Nhung អាយុ ២៦ឆ្នាំ ដែលបានធ្វើតេស្តវិជ្ជមានជាមួយ COVID-19 ផងដែរ។ កម្មវិធី Paris Fashion Week ទាក់ទាញអ្នកទេសចររាប់ពាន់នាក់មកពីជុំវិញពិភពលោក ប៉ុន្តែកម្មវិធីសម្តែង Saint Laurent មានបញ្ជីភ្ញៀវដែលបានជ្រើសរើសប្រមាណជា ១០០០នាក់។ ខណៈពេលនេះអ្នកដែលបានចូលរួម Fashion Week នៅប៉ារីស និងមីឡាន កំពុងតែស្ថិតក្នុងការផ្តាច់ខ្លួន បន្ទាប់ពីត្រលប់ទៅប្រទេសកំណើតរបស់ពួកគេវិញ៕

    អត្ថបទ៖ លីដា

    Share This Post: