ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កីឡាករបាល់ទាត់ Ronaldinho ត្រូវចៅក្រមសម្រេចឲ្យបន្តជាប់ឃុំនៅពន្ធនាគារប្រទេសប៉ារ៉ាហ្គាយ ដោយសារប្រើលិខិតឆ្លងដែនក្លែងក្លាយ

    BY autoadmin March 9, 2020
    កីឡាករបាល់ទាត់ Ronaldinho ត្រូវចៅក្រមសម្រេចឲ្យបន្តជាប់ឃុំនៅពន្ធនាគារប្រទេសប៉ារ៉ាហ្គាយ ដោយសារប្រើលិខិតឆ្លងដែនក្លែងក្លាយ

    ប៉ារ៉ាហ្គាយ៖ អតីតកីឡាករបាល់ទាត់ជម្រើសជាតិប្រេស៊ីលដ៏ល្បីល្បាញគឺកីឡាករ Ronaldinho Gaucho ត្រូវបានសារព័ត៌មាន Reuters រាយការណ៍ថា រូបគាត់ត្រូវចៅក្រមសម្រេចឲ្យនៅក្នុងគុកជាបន្តទៀត ជុំវិញករណីប្រើប្រាស់លិខិតឆ្លងដែនក្លែងក្លាយដើម្បីធ្វើដំណើរទៅកាន់ប្រទេសប៉ារ៉ាហ្គាយ។ គួរម្លឹកជូនថា កាលពី ២ថ្ងៃមុននេះ កីឡាករ Ronaldinho រួមជាមួយនឹងអ្នកគ្រប់គ្រង់ម្នាក់ឈ្មោះថា Roberto Assis បានប៉ុនប៉ងចូលទៅក្នុងទឹកដីប្រទេសប៉ារ៉ាហ្គាយ ខណៈដែលមន្ត្រីគយប៉ារ៉ាហ្គាយបានរកឃើញថា ពួកគាត់បានប្រើប្រាស់លិខិតឆ្លងដែនក្លែងក្លាយ។

    ភ្លាមៗនោះពួកគាត់ទាំង ២នាក់ត្រូវបានប៉ូលិសឃាត់ខ្លួនបញ្ជូនទៅតុលាការក្នុងប្រទេសប៉ារ៉ាហ្គាយ ហើយក្រោយមកមេធាវីរបស់ពួកគាត់បានស្នើទៅកាន់តុលាការដោយសុំឲ្យពួកគាត់បាននៅក្រៅឃុំ។ យ៉ាងណាក្តី តុលាការប៉ារ៉ាហ្គាយមិនយល់ព្រមនឹងសំណើនេះទេ ដោយពួកគេទាំង២រូបត្រូវជាប់ឃុំឃាំងតាំងតែពីថ្ងៃម្សិលមិញមកម្លះ។ បើតាមចៅក្រមនៃតុលាការក្នុងប្រទេសប៉ារ៉ាហ្គាយបានបញ្ជាក់ថា ករណីនេះជាបទល្មើលធ្ងន់ធ្ងរ ដែលអាចប៉ះពាល់ដល់ជាតិទើបគេមិនអាចអនុញ្ញាតឲ្យអ្នកទាំង២នៅក្រៅឃុំបាននោះទេ៕

    អត្ថបទ៖ ភក្តី

    Share This Post: