អន្តរជាតិ
វៀតណាមរកឃើញអ្នកឆ្លងវីរុស COVID-19 បន្ថែម ១ទៀត ដែលអ្នកឆ្លងគឺជាជនជាតិអង់គ្លេស
BY autoadmin
March 10, 2020
យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលវៀតណាមបានអះអាងថា ពួកគេបានរកឃើញករណីឆ្លងវីរុស COVID-19 មួយទៀត។ ករណីថ្មីនេះគឺជនជាតិអង់គ្លេសអាយុ ៤៩ឆ្នាំ ដែលបានធ្វើដំណើរតាមជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាមអ៊ែរឡាញ តែមួយជាមួយអ្នកជំងឺដែលត្រូវបានបញ្ជាក់ថាឆ្លងវីរុស ដែលបានហោះហើរពីចក្រភពអង់គ្លេសទៅកាន់ប្រទេសវៀតណាមកាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០។

គាត់គឺជាជនជាតិអង់គ្លេសទី០៨ និងជាអ្នកជំងឺបរទេសទី១០ ដែលបានបញ្ជាក់ថាវិជ្ជមាននៅក្នុងប្រទេសវៀតណាម ដែលបានធ្វើដំណើរតាមជើងហោះហើរនោះ។ ក្នុងចំណោមអ្នកជំងឺទាំង ៣១នាក់ ដែលត្រូវបានបញ្ជាក់នៅប្រទេសវៀតណាម មកទល់ពេលនេះមាន ១៦នាក់ ត្រូវបានរំសាយចេញ ហើយនៅវៀតណាមមិនមាននរណាម្នាក់រងគ្រោះដល់ស្លាប់នៅឡើយទេ៕


អត្ថបទ៖ លីដា