ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ហួសចិត្ត! បុរសម្នាក់បើកបរល្មើសច្បាប់ ហើយខ្លាចប៉ូលិសផាកពិន័យ ធ្វើពុតថាខ្លួនមានវីរុសកូរ៉ូណា

    BY autoadmin March 12, 2020
    ហួសចិត្ត! បុរសម្នាក់បើកបរល្មើសច្បាប់ ហើយខ្លាចប៉ូលិសផាកពិន័យ ធ្វើពុតថាខ្លួនមានវីរុសកូរ៉ូណា

    អូស្រ្តាលី៖ ខណៈដែលមនុស្សជាច្រើននៅជុំវិញពិភពលោកទទួលរងនូវឥទ្ធិពលអាក្រក់ពីវីរុស COVID-19 នោះ អ្នកបើកបររថយន្តខុសច្បាប់ម្នាក់បែរជាអាចទាញយកផលប្រយោជន៍ពីវីរុសនេះទៅវិញ តាមរយៈការធ្វើពុតជាបានឆ្លងវីរុសនេះ ដើម្បីចៀសផុតពីការផាកពិន័យរបស់ក្រុមប៉ូលិសចរាចរណ៍។ បើតាមសារព័ត៌មាន Dailymail បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅភាគខាងជើងក្រុងស៊ីដនី ប្រទេសអូស្រ្តាលី ខណៈអត្តសញ្ញាណរបស់បុរសដែលបានធ្វើពុតជាឆ្លងវីរុសនោះមិនត្រូវបានគេបង្ហាញជាសាធារណៈនោះទេ។

    ប្រភពខាងលើបានរៀបរាប់ថា បុរសជាអ្នកបើករថយន្តបានប្រើប្រាស់ទូរស័ព្ទក្នុងពេលបើកបរ ដែលវាជាទង្វើមួយផ្ទុយនឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅក្នុងប្រទេសអូស្ត្រាលី ហើយប៉ូលិសក៏បានឃាតរថយន្តគាត់ដើម្បីធ្វើការផាកពិន័យ។ ភ្លាមៗនោះបុរសជាបើករថយន្តបានសរសេរអក្សលើក្រដាសមួយដោយមានអត្ថន័យថា គាត់បានឆ្លងវីរុស COVID-19។ គ្រាន់តែឃើញអក្សនេះភ្លាមប៉ូលិសចរាចរណ៍បាននាំគ្នារត់ចេញពីគាត់ និងស្រែកប្រាប់ឲ្យគាត់ប្រញាប់ទៅកាន់មន្ទីរពេទ្យជាបន្ទាន់ ហើយគាត់ក៏បានរួចផុតពីការផាកពិន័យរបស់ប៉ូលិសផងដែរ។ យ៉ាងណាក្តី បុរសជាអ្នកបើករថយន្តក៏ត្រូវបានក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គមរិះគន់ផងដែរ ព្រោះក្នុងនាមជាពលរដ្ឋល្អម្នាក់គាត់ត្រូវតែគោរពច្បាប់ និងមិនគួរយកបញ្ហាវីរុស COVID-19 មកលេងសើចដូចនេះទេ៕

    អត្ថបទ៖ភក្តី
    ប្រភព៖ DailyMail

    Share This Post: