ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ហ៊ានទេ? អ្នកវិទ្យាសាស្រ្តអង់គ្លេសប្រកាសផ្តល់ប្រាក់ជាង ៤ពាន់ដុល្លារដល់អ្នកណាហ៊ានឲ្យពួកគេចាក់វីរុសកូរ៉ូណាចូលទៅក្នុងខ្លួន ដើម្បីពិសោធន៍រកវ៉ាក់សាំង

    BY autoadmin March 12, 2020
    ហ៊ានទេ? អ្នកវិទ្យាសាស្រ្តអង់គ្លេសប្រកាសផ្តល់ប្រាក់ជាង ៤ពាន់ដុល្លារដល់អ្នកណាហ៊ានឲ្យពួកគេចាក់វីរុសកូរ៉ូណាចូលទៅក្នុងខ្លួន ដើម្បីពិសោធន៍រកវ៉ាក់សាំង

    អង់គ្លេស៖ ក្រុមអ្នកវិទ្យាសាស្រ្តអង់គ្លេសកំពុងស្វែងរកអ្នកស្ម័គ្រចិត្តចំនួន ២៤​នាក់ ដើម្បីមកធ្វើការពិសោធន៍វ៉ាក់សាំងការពារវីរុស COVID-19 ដោយអ្នកស្ម័គ្រចិត្តម្នាក់ៗនឹងត្រូវបានផ្តល់ប្រាក់លើកទឹកចិត្តចំនួន ៣ ៥០០​ ផោន (៤ ៥៦៥ ដុល្លារអាមេរិក) ផងដែរ។ បើតាមមជ្ឈមណ្ឌលស្រាវជ្រាវ The Queen Mary BioEnterprises Innovation Centre ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍បាន បញ្ជាក់ថា គេនឹងចាក់វីរុសកូរ៉ូណាខ្សោយៗចំនួន ២ប្រភេទគឺប្រភេទ 0C43 និង 229E ចូលទៅក្នុងខ្លួនអ្នកស្ម័គ្រចិត្តទាំង ២៤នាក់ ហើយបន្ទាប់មកគេនឹងចាក់វ៉ាក់សាំង ដែលគេទើបរកឃើញប្រមាណជា ២០​ ប្រភេទផ្សេងគ្នាចូលទៅក្នុងខ្លួនអ្នកស្ម័គ្រចិត្តបន្ថែមទៀត ដើម្បីពិសោធន៍ថា តើវ៉ាក់សាំងប្រភេទមួយណាដែលមានប្រសិទ្ធភាពជាងខ្ពស់ជាងគេ និងប្រើបានជាមួយនឹងមនុស្សភាគច្រើនជាងគេផងដែរ។​

    បើតាមក្រុមអ្នកវិទ្យាសាស្រ្តបានអះអាង ការពិសោធន៍នេះនឹងមិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតអ្នកស្មគ្រ័ចិត្តឡើយ តែសំខាន់ត្រង់ថាពួកគេហ៊ានឬអត់ប៉ុណ្ណោះ។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះរដ្ឋាភិបាលនៃប្រទេសអង់គ្លេសបានចំណាយប្រាក់រាប់លានដុល្លារសម្រាប់អភិវឌ្ឍន៍ថ្នាំប្រឆាំងនឹងវីរុស COVID-19 ហើយក្រុមអ្នកវិទ្យាសាស្ត្រក៏បានរកឃើញវ៉ាក់សាំងជាង ៣០ រួចមកហើយដែរ តែពុំទាន់មានវ៉ាក់សាំងណាមួយមានប្រសិទ្ធភាពនៅឡើយទេ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ DailyMail

    Share This Post: