ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រដ្ឋមន្ត្រីក្រសួងសុខាភិបាលអង់គ្លេស បានឆ្លងវីរុសកូរ៉ូណា

    BY Khmernote Media March 11, 2020
    រដ្ឋមន្ត្រីក្រសួងសុខាភិបាលអង់គ្លេស បានឆ្លងវីរុសកូរ៉ូណា

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានឲ្យដឹងថា លោកស្រី Nadine Dorries ដែលរដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាសមាជិកសភាអង់គ្លេស មានប្រសាសន៍ថា លោកស្រីត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានវីរុសកូរ៉ូណា COVID-19។ លោកស្រី Dorries ជាសមាជិកសភាដំបូងគេ ដែលធ្វើតេស្តវិជ្ជមាននៃវីរុសនេះបាននិយាយថា លោកស្រីបានអនុវត្តតាមដំបូន្មានទាំងអស់យ៉ាងប្រុងប្រយ័្នត បន្ទាប់ពីបានរកឃើញថាលោកស្រីមានវីរុសនេះ ហើយលោកស្រីក៏បានដាក់ខ្លួនឲ្យនៅដាច់ដោយឡែកនៅផ្ទះផងដែរ។

    គិតមកទល់ពេលនេះនៅអង់គ្លេស មានអ្នកស្លាប់៦នាក់ហើយ ដោយសារតែវីរុស COVID-19 ហើយមានករណីឆ្លងសរុបចំនួន ៣៨២ករណី។ អ្នកស្លាប់ចុងក្រោយបំផុត គឺជាបុរសម្នាក់នៅវ័យ៨០ឆ្នាំប្លាយ ដែលមានជំងឺសុខភាព។ ចក្រភពអង់គ្លេសនៅមិនទាន់ដឹងច្បាស់ពីអត្តសញ្ញាណបុគ្គល ដែលចម្លងវីរុស COVID-19 ទៅលោកស្រី Dorries ឡើយ ហើយពេលនេះក្រសួងសុខាភិបាលអង់គ្លេសកំពុងតែធ្វើការកំណត់អត្តសញ្ញាណអ្នកដែលមានទំនាក់ទំនងជាមួយលោកស្រី Dorries រួមទាំងសមាជិកនៅក្នុងសភា ដើម្បីធ្វើការពិនិត្យរកវីរុស COVID-19 លើពួកគេ៕

    អត្ថបទ៖ សេម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay