ករណីឆ្លងវីរុស COVID-19 នៅអ៊ីតាលីកើនដល់ ១០,០០០នាក់ ខណៈប្រទេសទាំងមូលត្រូវបិទទ្វារ
ក្រុមមន្រ្តីនៅក្នុងប្រទេសអ៊ីតាលីបាននិយាយថា ករណីវីរុស COVID-19 ដែលបានបញ្ជាក់នៅក្នុងប្រទេសរបស់ខ្លួនមានចំនួន ១០,១៤៩នាក់ ហើយមនុស្សចំនួន ៦៣១នាក់បានស្លាប់។ ខណៈពេលនេះប្រទេសដែលរងគ្រោះខ្លាំងជាងគេទី២មួយនេះ ត្រូវបានបិទទ្វារទាំងស្រុង។ នៅភាគខាងជើងទីក្រុងមីឡាន កន្លែងទេសចរណ៍ត្រូវបានបោះបង់ចោល ហើយមានកន្លែងអង្គុយជាច្រើននៅទំនេរ។ បារ៍ និងភោជនីយដ្ឋានបានបិទលឿនជាងពេលធម្មតា។ នៅក្នុងវិធានការណ៍ដែលបានប្រកាសដោយរដ្ឋាភិបាលកាលពីថ្ងៃច័ន្ទ ប្រជាជនត្រូវបានស្នើសុំឱ្យស្នាក់នៅក្នុងផ្ទះ លើកលែងតែមានការងារ និងភាពអាសន្ន ហើយប្រជាជនត្រូវបានហាមឃាត់មិនឱ្យប្រមូលផ្តុំគ្នានៅទីសាធារណៈនោះទេ។

ស្ត្រីម្នាក់បាននិយាយថា៖ «ខ្ញុំមិនដែលជួបប្រទះរឿងបែបនេះនៅក្នុងជីវិតរបស់ខ្ញុំទេ។ ប៉ុន្តែវាជារឿងត្រឹមត្រូវដែលត្រូវធ្វើ។ យើងត្រូវតែធ្វើតាមច្បាប់»។ បុរសម្នាក់ក៏បាននិយាយថា៖«ខ្ញុំខ្លាចវានឹងជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ច»។ ទន្ទឹមនឹងនេះដែរប្រធានាធិបតីចិនលោក ស៊ីជិន ពីង ត្រូវបានគេរាយការណ៍ថា បានធ្វើទស្សនកិច្ចនៅទីក្រុងវូហានជាលើកដំបូង ចាប់តាំងពីវាបានក្លាយជាមជ្ឈមណ្ឌលនៃការឆ្លងវីរុសនេះ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា លោក ស៊ី បានទៅមើលមន្ទីរពេទ្យមួយដែលត្រូវបានសាងសង់ ដើម្បីព្យាបាលអ្នកជំងឺដែលមានផ្ទុកមេរោគ និងបានផ្តល់ការលើកទឹកចិត្តដល់អ្នកទាំងឡាយណាដែលស្ថិតនៅក្រោមការដាក់ដោយឡែក៕




អត្ថបទ៖ លីដា