ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកជំនាញសុខភាពអះអាងថា អ្នកមានទម្លាប់ជក់បារីគឺងាយនឹងឆ្លងវីរុស COVID-19 បំផុត

    BY autoadmin March 13, 2020
    អ្នកជំនាញសុខភាពអះអាងថា អ្នកមានទម្លាប់ជក់បារីគឺងាយនឹងឆ្លងវីរុស COVID-19 បំផុត

    អូស្ត្រាលី៖ អ្នកជំនាញផ្នែកសុខភាពបានអំពាវនាវឲ្យអ្នកជក់បារីទាំងអស់ត្រូវតែបោះបង់ទម្លាប់នៃការជក់បារីជាបន្ទាន់ បើពួកគេមិនចង់ប្រឈមនឹងការឆ្លងជំងឺរលាកសួតប្រភេទថ្មីបង្កឡើងដោយវីរុស COVID-19។ បើតាមលោកវេជ្ជបណ្ឌិត ​Norman Swan អ្នកឯកទេសផ្នែកជំងឺឆ្លងនៅក្នុងប្រទេសអូស្ត្រាលីបានពន្យល់ថា​ COVID-19 ជាប្រភេទវីរុស ដែលបង្កគ្រោះថ្នាក់ដល់សួតមនុស្ស ដូចនេះហើយអ្នកដែលមានបញ្ហាសួតស្រាប់គឺងាយនឹងឆ្លងវីរុសមួយនេះណាស់។

    ដោយផ្អែកលើហេតុផលរួមមួយនេះលោកវេជ្ជបណ្ឌិត ​Norman Swan បានអះអាងថា អ្នកជក់បារីគឺជាក្រុមងាយរងគ្រោះមួយក្នុងការឆ្លងវីរុស COVID-19 ព្រោះទម្លាប់នៃការជក់បារីបានធ្វើសុខភាពសួតរបស់ពួកគេចុះខ្សោយទ្រុឌទ្រោម ឬអាចមានជំងឺសួតខ្លះទៀតផង។ បើតាមអនុសាសន៍របស់វេជ្ជ​បណ្ឌិតរូបនេះ គឺគាត់បានអំពាវនាវឲ្យអ្នកជក់បារីទាំងអស់ត្រូវតែបញ្ឈប់សកម្មភាពជក់បារីជាបន្ទាន់ក្នុងអំឡុងពេលដែលវីរុស COVID-19 កំពុងរាតត្បាត បើមិនដូចនោះទេក្រុមអ្នកជក់បារីទាំងអស់នឹងត្រូវប្រឈមនឹងការឆ្លងមេរោគដ៏កាចសាហាវមួយនេះខ្ពស់បំផុត៕

    អត្ថបទ៖ ភក្តី

    Share This Post: