ខ្មែរណូត

ស្វែងរក

  • សង្គម

    ល្ងាចម៉ោង៥នេះ មានការចែកជូនទឹកលាងដៃ ក្រម៉ា ម៉ាស់ ដល់បងប្អូនប្រជាពលរដ្ឋនៅក្រុងសៀមរាបដោយឥតគិតថ្លៃ

    BY Khmernote Media March 11, 2020
    ល្ងាចម៉ោង៥នេះ មានការចែកជូនទឹកលាងដៃ ក្រម៉ា ម៉ាស់ ដល់បងប្អូនប្រជាពលរដ្ឋនៅក្រុងសៀមរាបដោយឥតគិតថ្លៃ

    សៀមរាប៖ ជារឿងមួយគួរឲ្យកោតសរសើរដោយមានការបង្ហោះនៅលើបណ្តាញសង្គមដោយប្រកាសថាល្ងាចនេះនឹងមានការចែកអាកុលលាងដៃ ក្រម៉ា ម៉ាស់ ស្រោមដៃដល់បងប្អូនប្រជាពលរដ្ឋ ដោយមិនគិតលុយអ្វីទេ ដែលការចែកនេះនឹងធ្វើឡើងចាប់ពីម៉ោង៥រសៀល ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០នេះតទៅ នៅជាប់ស្តុបកោះកេរ្ត៍ ក្បែរប៉ៃលិនបោកអ៊ុត ក្រុងសៀមរាប។

    ម្ចាស់គណនីហ្វេសប៊ុកChan Sokthorn បានសរសេររៀបរាប់ថា៖ “FREE FREE អាកុល 75% ក្រម៉ា ម៉ាស់ ស្រោមដៃ មានចែកជូននៅទីនេះ ជូនពរប្រជាជនទាំងអស់មានសុខភាពល្អផុសពីជំងឺ Covid-19 ល្ងាចនេះនឹងមានចែកជូនបន្តទៀត ម៉ោង 5PM សៀមរាបផ្ទះខ្ញុំ 11/03/2020”។

    នេះជាទង្វើសប្បុរសធម៌ ដែលបានចូលរួមចំណែករំលែកអាកុលលាងដៃ ក្រម៉ា ម៉ាស់ ស្រោមដៃ ដោយឥតគិតថ្លៃជូនបងប្អូនប្រជាពលរដ្ឋ សម្អាតដៃ និងកាត់បន្ថយការឆ្លងជំងឺរលាកសួតដោយ កូវីដ-១៩ (Covid-19) ក្នុងស្ថានភាពដែលប្រជាជនមានការលំបាក នៅក្នុងក្រុងសៀមរាប៕

    ប្រភព​៖ Chan Sokthorn
    ដោយ៖ ណារ៉ែន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay