ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    យ៉ាងហោចណាស់មនុស្ស ៤៤នាក់ បានស្លាប់នៅអ៊ីរ៉ង់ ដោយសារពុលស្រា ព្រោះគិតថាផឹកស្រាច្រើនអាចព្យាបាលកូរ៉ូណា

    BY autoadmin March 11, 2020
    យ៉ាងហោចណាស់មនុស្ស ៤៤នាក់ បានស្លាប់នៅអ៊ីរ៉ង់ ដោយសារពុលស្រា ព្រោះគិតថាផឹកស្រាច្រើនអាចព្យាបាលកូរ៉ូណា

    ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានរាយការណ៍ថា យ៉ាងហោចណាស់មានមនុស្ស ៤៤នាក់ បានស្លាប់ដោយសារការពុលស្រា ហើយមនុស្សរាប់រយនាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីបានផឹកស្រាខុសច្បាប់ក្នុងគោលបំណងដើម្បីព្យាបាលវីរុស COVID-19 ។ ប្រទេសនៅមជ្ឈឹមបូព៌ាមួយនេះ បានរងគ្រោះយ៉ាងខ្លាំងជាមួយវីរុស COVID-19 ដោយមានករណីឆ្លងរហូតដល់ ៨,០៤២ ហើយមានអ្នកស្លាប់ចំនួន ២៩១នាក់ គិតត្រឹមថ្ងៃអង្គារនេះ។ ដូច្នេះហើយប្រជាជនមានការភ័យខ្លាច ហើយក៏បានជឿការឃោសនាគ្មានមូលដ្ឋានជាច្រើន។

    នៅអ៊ីរ៉ង់មានពាក្យចចាមអារ៉ាមមិនពិតមួយបានផ្សព្វផ្សាយពាសពេញប្រទេសថា ការផឹកស្រាអាចជួយព្យាបាល ឬការពារការឆ្លងមេរោគនេះបាន។ ខណៈដែលការផឹកស្រាគឺជាអំពើខុសច្បាប់នៅអ៊ីរ៉ង់ ដូច្នេះប្រជាជនក៏បានលួចទិញស្រាមកផឹក តាមរយៈការលក់ដូរខុសច្បាប់។ យោងតាមមន្រ្តីក្រសួងសុខាភិបាលអ៊ីរ៉ង់លោក Ali Ehsanpour បាននិយាយថា ប្រជាជនខ្លះបានលួចផឹកស្រាដែលមានជាតិពុលខ្លាំង ដែលបណ្ដាលឱ្យមានការពុលស្រាបែបនេះ។ ជាលទ្ធផលអ្នកលក់ស្រាចំនួន ៧នាក់ត្រូវបានចាប់ខ្លួន៕

    អត្ថបទ៖ លីដា

    Share This Post: