ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ៊ីតាលីប្រកាសបិទគ្រប់ហាងទាំងអស់ លើកលែងតែឱសថស្ថាន និងកន្លែងលក់អាហារ ខណៈករណីស្លាប់កើនពី ១៩៦ ដល់ ៨២៧នាក់ ត្រឹមរយៈពេលតែ ២៤ម៉ោង

    BY autoadmin March 12, 2020
    អ៊ីតាលីប្រកាសបិទគ្រប់ហាងទាំងអស់ លើកលែងតែឱសថស្ថាន និងកន្លែងលក់អាហារ ខណៈករណីស្លាប់កើនពី ១៩៦ ដល់ ៨២៧នាក់ ត្រឹមរយៈពេលតែ ២៤ម៉ោង

    នាយករដ្ឋមន្រ្តីអ៊ីតាលីលោក Giuseppe Conte បានប្រកាសនៅថ្ងៃពុធនេះថា រាល់ហាងនិងភោជនីយដ្ឋានទាំងអស់នៅអ៊ីតាលី ត្រូវតែបិទទ្វារព្រោះការឆ្លងនៃវីរុស COVID-19 កំពុងតែរីករាលដាលយ៉ាងឆាប់រហ័ស។ ប៉ុន្តែលោកបានបន្ថែមថា ឱសថស្ថាននិងហាងលក់គ្រឿងទេស ដែលទាក់ទងនឹងតម្រូវការប្រចាំថ្ងៃនឹងត្រូវបើកធម្មតា។ សេវាកម្មដឹកជញ្ជូនតាមភោជនីយដ្ឋាន និងប្រតិបត្តិការរោងចក្រនឹងត្រូវបានអនុញ្ញាតឱ្យបើកដូចគ្នា។ សេវាដឹកជញ្ជូនអ៊ីមែល និងសេវាដឹកជញ្ជូនសាធារណៈនឹងនៅតែបន្ត។ អ៊ីតាលីក៏បានស្នើសុំឱ្យប្រជាជននៅទូទាំងប្រទេស បញ្ឈប់ការចេញទៅក្រៅប្រសិនបើមិនចាំបាច់ចាប់ពីថ្ងៃអង្គារតទៅ។

    ចំនួនអ្នកឆ្លងបានឡើងដល់ ១២,១៤៩នាក់ កាលពីថ្ងៃពុធ ហើយមនុស្ស ៨២៧នាក់បានស្លាប់។ ការព្រួយបារម្ភកំពុងកើនឡើងថា ប្រសិនបើការឆ្លងរាលដាលបន្តរាលដាល សេវាកម្មវេជ្ជសាស្ត្រអាចនឹងដួលរលំ។ ពោលគឺប្រសិនក្នុងករណីមានការខ្វះខាតគ្រែ និងតម្រូវឱ្យមានការអនុវត្តដែនកំណត់គ្រែ មានន័យថាអ្នកជំងឺជាចាស់ជរាដែលមិនបានបង្ហាញសញ្ញាធូរស្រាលពីវីរុស ពួកគេនឹងត្រូវដកចេញពីគ្រែ ICU ដើម្បីទុកកន្លែងឱ្យអ្នកជំងឺក្មេងៗដែលមានសង្ឃឹមរស់បន្តច្រើនជាង។ គួរឱ្យដឹងដែរថា COVID-19 ពេលនេះមានការថយចុះនៅក្នុងប្រទេសចិនពិតមែន ប៉ុន្តែវាមានករណីជាច្រើនបានកំពុងតែកើនឡើងនៅជុំវិញពិភពលោក ហើយ WHO កាលពីយប់មិញនេះបានប្រកាសជាផ្លូវការថា COVID-19 ជាការរាតត្បាតជាសកល (pandemic) ៕

    អត្ថបទ៖ លីដា

    Share This Post: