ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ខ្លាចឆ្លងកូរ៉ូណាតាមលុយ ក៏យកលុយទៅអាំងក្នុងម៉ាស៊ីន Microwave ដើម្បីសម្លាប់មេរោគ ចុងក្រោយឆេះខ្ទេចគ្មានសល់

    BY autoadmin March 12, 2020
    ខ្លាចឆ្លងកូរ៉ូណាតាមលុយ ក៏យកលុយទៅអាំងក្នុងម៉ាស៊ីន Microwave ដើម្បីសម្លាប់មេរោគ ចុងក្រោយឆេះខ្ទេចគ្មានសល់

    កូរ៉េខាងត្បូង៖ ឥទ្ធិពលនៃការរាតត្បាតវីរុស COVID-19 បានកំពុងតែបង្កភាពចលាចលពេញពិភពលោក ដោយមានប្រជាពលរដ្ឋមួយចំនួនត្រូវភ័យស្លន់ស្លោរហូតបាត់បង់ម្ចាស់ការលើខ្លួនឯងទៀតផង។ ជាក់ស្ដែងបើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Shanghai បានឲ្យដឹងថា មានបុរសកូរ៉េខាងត្បូងបានយកក្រដាសប្រាក់មួយចំនួនទៅអាំងក្នុងម៉ាស៊ីន Microwave ដើម្បីសម្លាប់មេរោគ តែលទ្ធផលចុងក្រោយប្រដាសប្រាក់ទាំងនោះត្រូវខ្លោចអស់ចាយលែងកើត។

    ការសម្រេចចិត្តធ្វើសកម្មភាពខាងលើនេះ បានកើតឡើងក្រោយអង្គការសុខភាពពិភពលោកបានព្រមានថាវីរុស COVID-19 ក៏អាចជាភ្នាក់ងារចម្លងមេរោគបានដែរ ប្រសិនបើក្រដាសប្រាក់ទាំងនោះមានផ្ទុកមេរោគជាប់នៅជាមួយនោះ។ បើតាមប្រភពខាងលើបានបន្តថា លុយដែរបុរសកូរ៉េខាងត្បូងបានអាំងក្នុងម៉ាស៊ីន Microwave នោះមានចំនួន ៣៩១​ ០០០ វ៉ុន ( ៣២៥ ដុល្លារអាមេរិក) ​​ហើយវាគ្រាន់តែជាការសាកល្បងលើកដំបូងរបស់គាត់តែប៉ុណ្ណោះ។ យ៉ាងណាក្តី លទ្ធផលបានបង្ហាញថា ក្រដាសប្រាក់ដែលដុតរួចទាំងអស់មិនបានប្រើប្រាស់ជាផ្លូវការបាននោះទេ តែគេអាចយកលុយទាំងនោះទៅប្តូរនៅធនាគារវិញបាន៕

    អត្ថបទ៖ភក្តី

    Share This Post: