ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បញ្ជាឱ្យមានការផ្អាកដំណើរពីអឺរ៉ុបចំនួន ៣០ថ្ងៃ ដោយសារវីរុស COVID-19 រាលដាលកាន់តែខ្លាំងឡើង

    BY autoadmin March 12, 2020
    ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បញ្ជាឱ្យមានការផ្អាកដំណើរពីអឺរ៉ុបចំនួន ៣០ថ្ងៃ ដោយសារវីរុស COVID-19 រាលដាលកាន់តែខ្លាំងឡើង

    ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសនៅថ្ងៃពុធនេះថា សហរដ្ឋអាមេរិកនឹងហាមឃាត់រាល់ការធ្វើដំណើរពីអឺរ៉ុបទាំងអស់ រយៈពេល ៣០ថ្ងៃ ដើម្បីបញ្ឈប់ការរីករាលដាលនៃការឆ្លងវីរុស COVID-19 ។ លោក ដូណាល់ ត្រាំ បានថ្លែងនៅក្នុងសុន្ទរកថាទៅកាន់ប្រជាជាតិរបស់គាត់ថា៖ «ដើម្បីការពារករណីថ្មីកុំឱ្យចូលអាមេរិក យើងនឹងត្រូវបញ្ឈប់រាល់ការធ្វើដំណើរពីអឺរ៉ុបមកកាន់សហរដ្ឋអាមេរិក រយៈពេល៣០ថ្ងៃ»។ ទោះយ៉ាងណាលោកបានបញ្ជាក់ថា ការរឹតត្បិតនេះនឹងមិនអនុវត្តចំពោះចក្រភពអង់គ្លេសទេ។

    លោក ដូណាល់ ត្រាំ បានបន្ថែមទៀតថា ការហាមឃាត់ទាំងនេះក៏នឹង «អនុវត្តចំពោះបរិមាណពាណិជ្ជកម្ម និងទំនិញជាច្រើន» ដែលមកពីអឺរ៉ុបទាំងអស់។ គួររំលឹកដែរថា ប្រធានាធិបតីរូបនេះទើបតែទទួលបានរិះគន់ ចំពោះការគ្រប់គ្រងការរាលដាលវីរុសនៅអាមេរិក។ ជាក់ស្ដែងករណីឆ្លងនៅអាមេរិកបានកើនឡើងប្រហែល ១,០០០ករណី ហើយអ្នកស្លាប់មាន ៣៧នាក់។ បញ្ហានេះលោក ដូណាល់ ត្រាំ ក៏បានបន្ទោសខាងសហភាពអឺរ៉ុបផងដែរ ព្រោះពួកគេអសមត្ថភាពគ្រប់គ្រងអ្នកដំណើរចិន។ ជាលទ្ធផលនៅអឺរ៉ុបមានករណីកើនឡើងយ៉ាងខ្លាំ ហើយចំនួនករណីថ្មីៗនៅអាមេរិកគឺមកពីអ្នកដំណើរអឺរ៉ុបដូចគ្នា៕

    អត្ថបទ៖ លីដា

    Share This Post: