ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    BREAKING NEWS! ជនជាតិថៃចំនួន ១១នាក់ បានឆ្លងវីរុស COVID-19 បន្ទាប់ពីផឹកស្រាកែវចូលគ្នា និងជក់បារីចែកគ្នា នៅក្នុងពិធីជប់លៀងមួយ

    BY autoadmin March 12, 2020
    BREAKING NEWS! ជនជាតិថៃចំនួន ១១នាក់ បានឆ្លងវីរុស COVID-19 បន្ទាប់ពីផឹកស្រាកែវចូលគ្នា និងជក់បារីចែកគ្នា នៅក្នុងពិធីជប់លៀងមួយ

    ក្រសួងសុខាភិបាលថៃបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា មានជនជាតិថៃចំនួន ១១នាក់ ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានផ្ទុកវីរុស COVID-19 បន្ទាប់ពីពួកគេបានជក់បារីរួមគ្នា និងផឹកស្រាកែវរួមគ្នា នៅក្នុងពិធីជប់លៀងមួយនាពេលថ្មីៗនេះ។ លោក Sukhum Kanchanapimai អនុរដ្ឋលេខាធិការក្រសួងសុខាភិបាលបាននិយាយនៅក្នុងសន្និសីទកាសែតមួយថា ក្រុមមនុស្សទាំង ១១នាក់នេះ គឺជាផ្នែកមួយនៃក្រុមមនុស្ស ១៥នាក់ នៅក្នុងពិធីជួបជុំនោះ ដែលរួមមានទាំងជនជាតិចិនមកពីហុងកុងផងដែរ។

    លោក Sukhum Kanchanapimai បាននិយាយថា វាមិនច្បាស់ទេថាតើជនជាតិហុងកុងក៏មានផ្ទុកវីរុសនេះដែរឬអត់? ពីព្រោះម្នាក់នោះបានវិលត្រឡប់ទៅប្រទេសគាត់វិញហើយ ហើយម្នាក់នោះក៏បានបង្ហាញរោគសញ្ញាវីរុសនៅក្នុងពិធីជប់លៀងផងដែរ។ រហូតមកដល់ពេលនេះ វាគឺជាក្រុមឆ្លងវីរុសធំជាងគេបំផុតនៅក្នុងប្រទេសថៃ។ លោក Sukhum Kanchanapimai ក៏បានឱ្យដឹងដែរថា ពេលនេះមានអ្នកជំងឺម្នាក់ទើបតែបានជាសះស្បើយ និងត្រូវបានបញ្ជូនចេញពីមន្ទីរពេទ្យរួចហើយដែរ។ ការប្រកាសថ្មីនេះបានធ្វើឱ្យចំនួនអ្នកឆ្លងសរុប ដែលបានបញ្ជាក់នៅក្នុងប្រទេសថៃកើនដល់ ៧០នាក់៕

    អត្ថបទ៖ លីដា

    Share This Post: