ម៉ាឡេស៊ីរកឃើញករណីដំបូងនៃវីរុស COVID-19 ដែលអ្នកឆ្លងបានរស់នៅដាច់ពីគេ និងគ្មានទំនាក់ទំនងជាមួយអ្នកឆ្លងដទៃទៀតនោះទេ
ក្រសួងសុខាភិបាលម៉ាឡេស៊ីកាលពីម្សិលមិញ ទើបតែបានរកឃើញករណី COVID-19 ថ្មីមួយ ដែលអ្នកឆ្លងជាអ្នកដែលរស់នៅឆ្ងាយពីគេ មិនធ្លាប់មានដំណើរទៅតំបន់មានឆ្លងវីរុស និងមិនមានទំនាក់ទំនងជាមួយនរណាដែលមានវិជ្ជមានជាមួយវីរុសនោះទេ (ភាសាបច្ចេកទេសហៅថា Sporadic)។ បើតាមការប្រកាសរបស់អគ្គនាយកសុខាភិបាលលោកវេជ្ជបណ្ឌិត Noor Hisham Abdullah បាននិយាយថា ករណីចៃដន្យ ហើយអ្នកឆ្លងនៅដាច់ស្រយាលមួយនេះ ត្រូវបានរកឃើញចេញពីសំណាកចំនួន ៦០០ ដែលក្រសួងបានទទួល។

គំរូទាំងនោះបានមកពីអ្នកដែលបង្ហាញអាការដូចគ្រុនផ្តាសាយ (ILI) និងជំងឺផ្លូវដង្ហើមស្រួចស្រាវ (SARI) ។ ខណៈពេលនេះការស៊ើបអង្កេតកំពុងបន្ត ដើម្បីកំណត់រកមូលហេតុនៃការឆ្លងមេរោគនេះ។ គិតត្រឹមម្សិលមិញ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ម៉ាឡេស៊ីមានករណីថ្មីចំនួន ២០ ដែលនាំឱ្យចំនួនសរុបកើនដល់ ១៤៩ករណីទូទាំងប្រទេស។ ដោយសារមាន ១២៤ នៃករណីទាំងអស់ មានឡើងពីការទាក់ទងជិតស្និទ្ធជាមួយអ្នកមានជំងឺ ក្រសួងកំពុងខិតខំបន្ថែមទៀតជាមួយករណីកម្រនេះ។ គួរឱ្យដឹងដែរថា ក្នុងចំណោម ១៤៩ករណី មានអ្នកជំងឺ ២៦នាក់បានជាសះស្បើយ ហើយត្រូវបានរំសាយចេញ៕



អត្ថបទ៖ លីដា