ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រទេសចិនប្រកាសថា ពេលនេះពួកគេបានរួចផុតពីការរាតត្បាតនៃវីរុស COVID-19 ហើយ​ បន្ទាប់ពីការឆ្លងថ្មីៗមានចំនួនតិចតួច

    BY autoadmin March 12, 2020
    ប្រទេសចិនប្រកាសថា ពេលនេះពួកគេបានរួចផុតពីការរាតត្បាតនៃវីរុស COVID-19 ហើយ​ បន្ទាប់ពីការឆ្លងថ្មីៗមានចំនួនតិចតួច

    គណៈកម្មការសុខាភិបាលកំពូលរបស់ចិនបាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ប្រទេសរបស់ខ្លួនបានឆ្លងផុតពីការឆ្លងរាលដាលក្នុងកម្រិតខ្ពស់នៃវីរុស COVID-19 ហើយនាពេលនេះ ចំពេលដែលក្នុងខេត្តហ៊ូប៉ីដែលជាចំណុចកណ្តាលនៃការផ្ទុះឡើងនៃវីរុស មានករណីថ្មីត្រឹមតែ ៨នាក់ ។ ជាមួយនឹងការថយចុះគួរឱ្យកត់សម្គាល់នៃការរីករាលដាល អាជីវកម្មជាច្រើនបានបើកជាថ្មី ខណៈអាជ្ញាធរក៏បន្ធូរបន្ថយវិធានការទប់ស្កាត់ ដែលបានដាក់យ៉ាងតឹងរឹងពីមុនមក។ ខេត្តហ៊ូប៉ីក៏នឹងបន្ធូរបន្ថយបន្ថែមទៀត ចំពោះការរឹតបន្តឹងការធ្វើដំណើរ ហើយនឹងអនុញ្ញាតឱ្យឧស្សាហកម្មមួយចំនួនបន្តផលិតកម្មឡើងវិញ។

    អ្នកនាំពាក្យគណៈកម្មការសុខភាពជាតិលោក Mi Feng បាននិយាយថា ចិនបានឆ្លងផុតការរាលដាលបានរាលដាលក្នុងកម្រិតខ្ពស់របស់ខ្លួន។ លោកបានមានប្រសាសន៍ថា៖“ការកើនឡើងនៃករណីថ្មីកំពុងធ្លាក់ចុះ”។ សេដ្ឋកិច្ចរបស់ហ៊ូប៉ីដែលជំរុញដោយការផលិត និងពាណិជ្ជកម្ម រួមទាំងវិស័យរថយន្តក្នុងទំហំធំធេងនៅទីរួមខេត្តអ៊ូហាន ត្រូវបានបិទចាប់តាំងពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០កន្លងមក។ ខណៈពេលដែលវីរុសកំពុងតែរីករាលដាលយ៉ាងឆាប់រហ័សនៅទូទាំងពិភពលោក ករណីនៅក្នុងប្រទេសចិនបានថយចុះគួរឱ្យកត់សម្គាល់ក្នុងរយៈពេល ៧ថ្ងៃកន្លងមកនេះ៕

    អត្ថបទ៖ លីដា

    Share This Post: