ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកស្លាប់ដោយសារ កូវីដ-១៩ នៅប្រទេសអ៊ីតាលីកើនដល់ជាង ១,០០០នាក់

    BY autoadmin March 13, 2020
    អ្នកស្លាប់ដោយសារ កូវីដ-១៩ នៅប្រទេសអ៊ីតាលីកើនដល់ជាង ១,០០០នាក់

    ចំនួនមនុស្សស្លាប់របស់ប្រទេសអ៊ីតាលីពីការរីករាលដាលនៃវីរុស COVID-19 បានកើនឡើងលើសពី ១,០០០នាក់ កាលពីថ្ងៃព្រហស្បតិ៍ ទី១២ ខែមិនា និងបានប៉ះពាល់សេដ្ឋកិច្ចយ៉ាងអាក្រក់ទៅៗ ដោយសារភាគច្រើននៃប្រទេសនេះត្រូវដាក់កំហិតឱ្យនៅជាប់គាំង ហើយផ្សារហ៊ុន Milan bourse ក៏បានធ្លាក់ចុះយ៉ាងខ្លាំងបំផុតមិនធ្លាប់មានក្នុងរយៈពេលត្រឹមមួយថ្ងៃ។ ដោយសម្លឹងមើលដើម្បីបញ្ឈប់ការរីករាលដាល រដ្ឋាភិបាលបានដាក់ចេញនូវការរឹតបន្តឹងបន្ថែមទៀតលើជនជាតិអ៊ីតាលី ដោយបញ្ជាឱ្យមានការបិទភោជនីយដ្ឋាន រង្គសាល និងហាងស្ទើរតែទាំងអស់ លើកលែងតែហាងលក់អាហារនិងឱសថចាំបាច់។

    អ៊ីតាលីជាប្រទេសដែលរងផលប៉ះពាល់ខ្លាំងបំផុតនៅអឺរ៉ុប ហើយប្រទេសនេះពេលនេះមានចំនួនអ្នកស្លាប់កើនឡើងពី ១៨៩នាក់ ដល់ ១,០១៦នាក់ (របាយការណ៍ចុងក្រោយ)។ ករណីដែលបានបញ្ជាក់បានកើនឡើងពី ១៥,១១៣ ដល់ ១២,៤៦២ ដែលជាការកើនឡើងប្រចាំថ្ងៃដ៏ច្រើនបំផុត ចាប់តាំងពីការរីករាលដាលបានលេចចេញមកនៅថ្ងៃទី២១ ខែកុម្ភះ នៅតំបន់ភាគខាងជើង Lombardy ។ នៅក្នុងវិធានការណ៍ដែលកំពុងធ្វើឡើងដើម្បីបញ្ឈប់ការរីករាលដាល ព្រះវិហារកាតូលិកទាំងអស់នៅទីក្រុងរ៉ូម ត្រូវបានគេបញ្ជាឱ្យបិទទ្វារកាលពីថ្ងៃព្រហស្បតិ៍ ដែលជាចលនាមិនធ្លាប់មានពីមុនមកនៅក្នុងសម័យទំនើបនេះ ហើយវាត្រូវអនុវត្តចំពោះព្រះវិហារជាង ៩០០ នៅតំបន់ប្រវត្តិសាស្ត្រអ៊ីតាលីមួយនេះ៕

    អត្ថបទ៖ លីដា

    Share This Post: