ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    វេជ្ជបណ្ឌិតអាមេរិកម្នាក់ព្យាករណ៍ថា វីរុស COVID-19 អាចចម្លងទៅមនុស្សពី ៧០ ទៅ ១៥០លាននាក់ នៅសហរដ្ឋអាមេរិក

    BY autoadmin March 13, 2020
    វេជ្ជបណ្ឌិតអាមេរិកម្នាក់ព្យាករណ៍ថា វីរុស COVID-19 អាចចម្លងទៅមនុស្សពី ៧០ ទៅ ១៥០លាននាក់ នៅសហរដ្ឋអាមេរិក

    សមាជិកសភាម្នាក់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា វេជ្ជបណ្ឌិតធធ្វើការឱ្យសភាសហរដ្ឋអាមេរិករំពឹងថា ប្រជាជនចន្លោះពី ៧០ ទៅ ១៥០ លាននាក់ នៅក្នុងប្រទេសនឹងឆ្លងវីរុស COVID-19។ សមាជិកសភាលោក Rashida Tlaib បានធ្វើការកត់សម្គាល់នេះ ក្នុងពេលបើកសវនាការរបស់តំណាងរាស្រ្ត ជាមួយសមាជិកនៃក្រុមការងារប្រយុទ្ធនឹងរោគឆ្លងរបស់លោកប្រធានាធិបតី ដោយបានបញ្ជាក់ពីអ្វីដែលត្រូវបានរាយការណ៍នៅមុននេះ ដោយបណ្តាញសារព័ត៌មានអាមេរិក ដែលរួមមានទាំង Axios និង NBC News ។

    ប្រភព Axios បានរាយការណ៍ថា វេជ្ជបណ្ឌិត Brian Monahan បានបញ្ជូនការព្យាករណ៍របស់គាត់ទៅឱ្យបុគ្គលិកជាន់ខ្ពស់ព្រឹទ្ធសភា កាលពីថ្ងៃអង្គារ ដោយប្រាប់ពួកគេថា ពួកគេគួរតែត្រៀមសម្រាប់អ្វីដែលអាក្រក់បំផុត ហើយក៏បានផ្តល់ដំបូន្មានអំពីរបៀបដើម្បីរក្សាសុខភាព។ ចុងបញ្ចប់នៃការព្យាកររបស់លោកបង្ហាញថា ប្រហែល ៤៦% នៃប្រជាជនអាមេរិកសរុបចំនួន ៣២៧លាននាក់ នឹងអាចឆ្លងវីរុសនេះ។

    តាមរយៈការប្រៀបធៀបស្រដៀងគ្នានេះ អធិការបតីអាល្លឺម៉ង់អ្នកស្រី Angela Merkel ក៏បានព្រមានប្រជាជាតិរបស់គាត់នៅសប្តាហ៍នេះថា អាចមានរហូតដល់ទៅ ៧០% នៅក្នុងប្រទេសអ្នកស្រីអាចឆ្លងវីរុសនេះ។ ប៉ុន្តែយ៉ាងណាក៏ដោយនេះគ្រាន់តែជាការព្យាករណ៍ ដើម្បីបង្កើនការប្រុងប្រយ័ត្នចំពេលដែលការរាតត្បាតកាន់តែខ្លាំងឡើងប៉ុណ្ណោះ។ តួលេខអាចនឹងតិចជាងការរំពឹងនេះ ព្រោះកាលពីឆ្នាំ២០១៤ មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ CDC ក៏ធ្លាបព្យាករណ៍ថា ជំងឺអេបូឡានៅអាហ្រ្វិកអាចចម្លងមនុស្សជាង១លាននាក់ ហើយទីបំផុតវាបានឆ្លងត្រឹមតែ ៣០,០០០នាក់៕

    អត្ថបទ៖ លីដា
    ប្រភព៖ CNA

    Share This Post: