ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    វេបសាយអាសអាភាសល្បីឈ្មោះ ប្រកាសផ្តល់កញ្ចប់ពិសេសឥតគិតថ្លៃ ដល់ប្រជាជនអ៊ីតាលី អំឡុងពេលបិទទីក្រុង ដោយសារ COVID-19

    BY autoadmin March 13, 2020
    វេបសាយអាសអាភាសល្បីឈ្មោះ ប្រកាសផ្តល់កញ្ចប់ពិសេសឥតគិតថ្លៃ ដល់ប្រជាជនអ៊ីតាលី អំឡុងពេលបិទទីក្រុង ដោយសារ COVID-19

    ស្របពេលដែលមានប្រទេស អង្គការ មហាសេដ្ឋី និងក្រុមហ៊ុនធំៗជាច្រើនបានធ្វើការបរិច្ចាគប្រាក់គាំទ្រយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងមេរោគ Covid-19 នោះ ចំណែកឯគេហទំព័រសម្រាប់មើលរឿងអាសអាភាស P***hub ក៏បានចូលរួមជួយគាំទ្រយុទ្ធការមួយនេះដូចគ្នាដែរ តែ P***hub បានជួយក្នុងលក្ខខណ្ឌពិសេសមួយប្លែកពីគេ។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មានអេឡិចត្រូនិច RT បានបញ្ជាក់ថា P***hub នឹងអនុញ្ញាតឲ្យប្រជាពលរដ្ឋអ៊ីតាលីដែលកំពុងតស៊ូប្រឆាំងនឹងមេរោគ Covid-19 ទាំងអស់ ជាពិសេសអ្នកដែលត្រូវដាក់ឲ្យនៅដាច់ដោយឡែកតែម្តង អាចចូលមើលរឿងទាំងអស់ ដែលមាននៅក្នុងគេហទំព័រខ្លួនដោយមិនគិតថ្លៃនោះ។ P***hub នឹងផ្តល់ជូន IP addresses ទៅកាន់ក្រុមមនុស្សគោលដៅខាងលើ ដើម្បីអាចចូលទស្សនារឿងអាសអាភាសបានដោយសេរីរហូតដល់ថ្ងៃទី ៣ ខែ មេសាខាងមុខនេះ។

    សូមបញ្ជាក់ថា P***hub គឺជាគេហទំព័រសម្រាប់មើលរឿងអាសអាភាសធំជាងគេនៅលើពិភពលោក ដែលមានអ្នកចូលទស្សនាប្រមាណជា ១១៥ លាននាក់ក្នុងមួយថ្ងៃៗ ហើយរបាយការណ៍បានបង្ហាញថា កាលពីឆ្នាំ ២០១៩ កន្លងទៅនេះ P***hub មានអ្នកចូលទស្សនារហូតដល់ ៤២ ពាន់លាននាក់ឯណោះ។ យើងងាកមកចាប់អារម្មណ៍ចំពោះបច្ចុប្បន្នភាពរបស់មេរោគ Covid-19 នៅក្នុងប្រទេសអ៊ីតាលីវិញ គិតមកត្រឹមពេលនេះអ៊ីតាលីមានអ្នកឆ្លងមេរោគ Covid-19 ចំនួន ១៥ ១១៣ ករណី ស្លាប់ចំនួន ១ ០១៦ ករណី ហើយអ៊ីតាលីបានក្លាយជាប្រទេសទី ២ បន្ទាប់ពីចិននិងជាប្រទេសទី ១នៅតំបន់អឺរ៉ុប ដែលមានអ្នកឆ្លងមេរោគ Covid-19 ច្រើនជាងគេបំផុត៕

    អត្ថបទ៖ ភក្តី

    Share This Post: