ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រដ្ឋមន្ត្រីសុខាភិបាលថៃ៖ ពួកបារាំង (សំដៅដល់ពួកជាតិស្បែកស) មិនដែលងូតទឹកទេ ហើយពួកហ្នឹងគគ្រិចណាស់ ដែលងាយចម្លងវីរុសកូរ៉ូណាណាស់

    BY autoadmin March 13, 2020
    រដ្ឋមន្ត្រីសុខាភិបាលថៃ៖ ពួកបារាំង (សំដៅដល់ពួកជាតិស្បែកស) មិនដែលងូតទឹកទេ ហើយពួកហ្នឹងគគ្រិចណាស់ ដែលងាយចម្លងវីរុសកូរ៉ូណាណាស់

    រដ្ឋមន្រ្តីក្រសួងសុខាភិបាលថៃ Anutin Charnvirakul ត្រូវបានគេរាយការណ៍ថា បានសរសេរនៅក្នុងបណ្ដាញសង្គម Twitter ក្នុងន័យរើសអើងចំពោះភ្ញៀវទេសចរលោកខាងលិចចំនួន២លើក ដោយនិយាយថាពួកលោកខាងលិចមានភាព «គគ្រិច» ហើយទំនងជាអាចចម្លងវីរុសកូរ៉ូណា ច្រើនជាងជនជាតិអាស៊ី។ នៅក្នុងការបង្ហោះចំនួន ២លើក នោះបាននិយាយថា ពួកបារាំង (សំដៅដល់ពួកជាតិស្បែកស) មិនដែលងូតទឹកទេ ហើយវានឹងបង្កហានិភ័យដល់សុខភាពប្រជាជនថៃ។ ប៉ុន្តែយ៉ាងណាការសរសេរនៅក្នុងបណ្តាញសង្គម Twitter ចំនួន២ កាលពីយប់ថ្ងៃព្រហស្បតិ៍នោះ ត្រូវបានលុបចោលវិញទាំងអស់ហើយ។

    គណនី anutin_c នោះធ្លាប់បានសរសេរថា៖ «ឥឡូវនេះជារដូវរងារនៅអឺរ៉ុប ដូច្នេះប្រជាជនទាំងនោះកំពុងរត់ចេញពីភាពត្រជាក់មកលេងប្រទេសថៃ។ មនុស្សជាច្រើនស្លៀកពាក់យ៉ាងកខ្វក់ ហើយមិនដែលងូតទឹកទេ។ ក្នុងនាមជាម្ចាស់ផ្ទះ យើងត្រូវតែប្រុងប្រយ័ត្ន។ ទោះបីជាពួកគេមិនឡូកឡំ ហើយបិទព្រំដែនរបស់ខ្លួនក៏ដោយ”។

    សារបង្ហោះមួយទៀតសរសេរថា៖ «ថ្ងៃនេះខ្ញុំនៅឈៀងម៉ៃ។ មិនមានភ្ញៀវទេសចរចិនច្រើនទេ មានតែបារាំងប៉ុណ្ណោះ។ ប្រជាជនថៃជាង ៩០% ពាក់ម៉ាស ប៉ុន្តែអត់មានបារាំងម្នាក់ណាពាក់វាទេ។ នេះជាមូលហេតុដែលមានការឆ្លងច្រើននៅក្នុងប្រទេសរបស់ពួកគេ។ យើងត្រូវប្រយ័ត្នចំពោះជនលោកខាងលិចជាងជនជាតិអាស៊ី»។

    របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយជាច្រើនបាននិយាយថា គណនី Twitter នោះគ្រប់គ្រងដោយ Anutin Charnvirakul ផ្ទាល់។ ព្រោះថាលោករដ្ឋមន្រ្តីបានលុបចោលគណនី Facebook របស់លោកកាលពីសប្តាហ៍មុន បន្ទាប់ពីមានសេចក្តីថ្លែងការណ៍ជាច្រើនស្តីពី ថាតើអ្នកដំណើរបរទេសមកពីប្រទេសដែលមានហានិភ័យខ្ពស់នឹងត្រូវធ្វើចត្តាឡីស័ក ឬអត់។ ការបង្ហោះលើបណ្តាញសង្គម Twitter ទាំងពីរត្រូវបានលុបចោលនៅរសៀលថ្ងៃសុក្រនេះ បន្ទាប់ពីបានទាក់ទាញមតិជាច្រើនរាប់ពាន់នាក់ ដែលរិះគន់សម្ដីក្នុងន័យប្រកាន់ប្រកាន់ពូជសាសន៍របស់គាត់។

    លោក Anutin កាលពីថ្មីៗនេះក៏បានធ្វើឱ្យមានការខឹងសម្បារយ៉ាងខ្លាំងម្ដងដែរ ដោយកាលនោះគាត់និយាយថា «អាបារាំង» ដែលមិនពាក់ម៉ាសគួរត្រូវបានបណ្តេញចេញពីប្រទេសថៃ ហើយក្រោយមកក៏បានសុំទោសវិញ៕

    អត្ថបទ៖ លីដា
    ប្រភព៖ KhaosodEnglish

    Share This Post: