អន្តរជាតិ
ខណៈដែលវីរុស COVID-19 កាន់តែរាតត្បាតនៅសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ សម្រេចប្រកាសភាពអាសន្នថ្នាក់ជាតិ
BY autoadmin
March 14, 2020
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសអាសន្នថ្នាក់ជាតិ ដើម្បីឆ្លើយតបទៅនឹងការរីករាលដាលនៃវីរុស COVID-19 ។ លោក ដូណាល់ ត្រាំ បានធ្វើសេចក្តីប្រកាសនៅឯសេតវិមានកាលពីថ្ងៃសុក្រ ដោយបាននិយាយថា លោកកំពុងប្រកាសជាបន្ទាន់អំពីភាពអាសន្នរបស់ជាតិ ដើម្បីបញ្ចេញអំណាចពេញលេញរបស់រដ្ឋាភិបាលសហព័ន្ធ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។

លោក ដូណាល់ ត្រាំ បាននិយាយថា សកម្មភាពនេះនឹងធ្វើឱ្យមានជាមូលនិធិសហព័ន្ធចំនួន ៥០ពាន់លានដុល្លារ សម្រាប់រដ្ឋ និងរដ្ឋាភិបាលក្នុងតំបន់។ ការរីករាលដាលនៃការឆ្លងមេរោគនៅសហរដ្ឋអាមេរិក បាននាំឱ្យមានការបិទសាលារៀន ការលុបចោលព្រឹត្តិការណ៍ទ្រង់ទ្រាយធំ និងការប្រមូលទិញសំភារៈចាំបាច់ប្រចាំថ្ងៃនៅក្នុងតំបន់ខ្លះ។ ជាក់ស្តែងលោក ត្រាំ សង្ឃឹមថា ការប្រកាសអាសន្ននឹងជួយប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើង និងជួយសម្រាលការភ័យខ្លាចរបស់សាធារណៈជន៕


អត្ថបទ៖ លីដា