ក្នុងមួយថ្ងៃសោះ អត្រាអ្នកស្លាប់ដោយសារវីរុស COVID-19 នៅអ៊ីតាលី មានដល់៣៦៨នាក់
ចំនួនអ្នកស្លាប់របស់ប្រទេសអ៊ីតាលី ចំពោះករណីដែលបានបញ្ជាក់នៃវីរុស COVID-19 គឺមានអត្រា % ខ្ពស់ជាងប្រទេសចិន។ អាជ្ញាធរអ៊ីតាលីបាននិយាយកាលពីថ្ងៃអាទិត្យថា មានករណីថ្មីជាង ៣,៥០០ករណី ដែលនាំឱ្យករណីសរុបកើនឡើងដល់ ២៤,៧៤៧ករណី។ ពួកគេបានបន្ថែមទៀតថា ចំនួនអ្នកស្លាប់បានកើនឡើងផងដែរពី ៣៦៨ ដល់ ១,៨០៩នាក់ ដូច្នេះទិន្នន័យនេះបង្ហាញថា អត្រា % ស្លាប់របស់ប្រទេសអ៊ីតាលីដែលបណ្ដាលមកពីវីរុស មានចំនួន ៧.៣% ខណៈប្រទេសចិនមានតែ ៣.៨% ប៉ុណ្ណោះ បើយោងតាមការគណនាកាលពីខែមុន ដោយក្រុមសិក្សារួមគ្នាមួយ សហការជាមួយអ្នកជំនាញមកពីអង្គការសុខភាពពិភពលោក។

អ្នកជំនាញអ៊ីតាលីចង្អុលបង្ហាញថា សង្គមដែលសម្បូរចាស់ជរា (aging society) របស់ប្រទេសនេះ អាចជាកត្តាមួយដែលបានធ្វើឱ្យតួលេខស្លាប់ខ្ពស់។ ប៉ុន្តែយ៉ាងណាអត្រាមរណភាពពិតប្រាកដអាចផ្លាស់ប្តូរ នៅពេលដែលមនុស្សជាច្រើនដទៃទៀតត្រូវបានគេរកឃើញថាឆ្លង។ អភិបាលតំបន់ភាគខាងជើងនៃប្រទេស Lombardy បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកាលពីថ្ងៃអាទិត្យថា តំបន់នេះកំពុងអស់ចំនួនគ្រែ ICU ខណៈដែលចំនួនករណីបានបន្តកើនឡើងយ៉ាងខ្លាំង។ នៅតំបន់ Lombardy តែឯងមានអ្នកជំងឺធ្ងន់ចំនួន ៧៦៧នាក់ ដែលកំពុងត្រូវសម្រាកព្យាបាលលើគ្រែ ICU ៕



អត្ថបទ៖ លីដា