មន្ត្រីអាមេរិកបន្ថយការចាប់ខ្លួន និងដោះលែងអ្នកទោសមួយចំនួន ដើម្បីកុំឲ្យមានហានិភ័យពីវីរុស COVID-19
មន្រ្តីនៅ Los Angeles កំពុងដោះលែងអ្នកទោស និងធ្វើការចាប់ខ្លួនតិចជាងមុន ដើម្បីកាត់បន្ថយហានិភ័យនៃការផ្ទុះឡើងនៃវីរុស COVID-19 នៅក្នុងពន្ធនាគារ និងប្រព័ន្ធពន្ធនាគារ។ ប៉ូលីសនៅ Los Angeles លោក Alex Villanueva បានប្រាប់អ្នកយកព័ត៌មានថា៖«ចំនួនប្រអ្នកទោសរបស់យើងនៅក្នុងពន្ធនាគាររបស់យើង គឺជាចំនួនប្រជាជនដែលងាយរងគ្រោះជាមួយវីរុស បើយើងគិតដល់ថាពួកគេជានរណា ហើយពួកគេនៅទីណា ដូច្នេះយើងកំពុងការពារប្រជាជនពីការប៉ះពាល់ដែលអាចកើតមាន»។

សក្តានុពលនៃការផ្ទុះឡើងនៅក្នុងពន្ធនាគារ និងប្រព័ន្ធពន្ធនាគារបានក្លាយជាក្តីបារម្ភកាន់តែខ្លាំងឡើង នៅពេលដែលមន្រ្តីទូទាំងប្រទេសជំរុញឱ្យប្រជាជនស្នាក់នៅក្នុងផ្ទះ និងជៀសវាងការទាក់ទងជាមួយហ្វូងមនុស្សច្រើន។ ទន្ទឹមនឹងនេះដែរភ្នាក់ងារពង្រឹងច្បាប់កំពុងស្វែងរកវិធី ដើម្បីកាត់បន្ថយហានិភ័យឆ្លងនៅក្នុងគុក ដែលទីនោះងាយនឹងឆ្លងព្រោះការនៅជិតគ្នារបស់អ្នកទោស។ នៅ Los Angeles ដែលជាប្រព័ន្ធពន្ធនាគារធំបំផុតនៅសហរដ្ឋអាមេរិក លោក Villanueva បាននិយាយថា ការិយាល័យរបស់លោកបានកាត់បន្ថយចំនួនអ្នកទោសពី ១៧,០៧៦នាក់ មកនៅ ១៦,៤៥៩នាក់ ដែលជាការកាត់បន្ថយអ្នកទោសបានជាង ៦០០នាក់ ក្នុងរយៈពេលប្រហែលពីរសប្តាហ៍៕





អត្ថបទ៖ លីដា