ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រទេសថៃនឹងឲ្យស៊ីម FREE ដល់អ្នកដំណើរ​​ ឬអ្នកស្រុកដែលទើបតែមកពីបរទេស ដើម្បីតាមដានសកម្មភាពរបស់ពួកគេ

    BY autoadmin March 17, 2020
    ប្រទេសថៃនឹងឲ្យស៊ីម FREE ដល់អ្នកដំណើរ​​ ឬអ្នកស្រុកដែលទើបតែមកពីបរទេស ដើម្បីតាមដានសកម្មភាពរបស់ពួកគេ

    គណៈកម្មាធិការផ្សព្វផ្សាយ និងទូរគមនាគមន៍ជាតិ (NBTC) ផ្តល់ជូននូវស៊ីមកាតឥតគិតថ្លៃមួយ (មានតម្លៃដើម៤៩បាត) ដែលត្រូវបានផ្តល់ជូនដល់ជនបរទេស ក៏ដូចជាប្រជាជនថៃដែលបានធ្វើដំណើរពីក្រៅប្រទេស ដែលមានហានិភ័យខ្ពស់ពីការឆ្លងវីរុស COVID-19 ។ ប្រទេសទាំងនេះរួមមាន ប្រទេសចិន ហុងកុង កូរ៉េខាងត្បូង អ៊ីតាលី និងម៉ាកាវ (គិតត្រឹមពេលវេលានៃការផ្សព្វផ្សាយ)។ យោងតាមអគ្គលេខាធិការ NBTC លោក Thakorn Tanthasit បានឱ្យដឹងថា កម្មវិធីស្មាតហ្វូនរបស់ AoT Airports មានការទាញយកច្រើនជាង ៧,០០០ ចាប់តាំងពីវាបានចេញដំណើរការកាលពីថ្ងៃទី១២ ខែមីនា ថ្មីៗនេះ។

    ស៊ីមទូរស័ព្ទនេះ គឺដំណើរការជាមួយកម្មវិធីទូរស័ព្ទរបស់​ AoT Airports ផ្ទាល់តែម្តង​ ដោយវានឹងធ្វើការតាមដានសកម្មភាពអ្នកទាំងនោះថា ពួកគេបានធ្វើចត្តាឡីស័កខ្លួនរយៈពេល ១៤ថ្ងៃ ដែរឬអត់។ វាក៏នឹងប្រាប់ដំណឹងទៅអាជ្ញាធរប្រសិនបើអ្នកទាំងនោះ ដើរចេញពីកន្លែងនៅដាច់ដោយឡែករបស់ខ្លួន។ បន្ទាប់ពីរយៈពេល ១៤ថ្ងៃរួច Data ទាំងនោះនឹងលុបទៅវិញដោយស្វ័យប្រវត្តិ។ អាជ្ញាធរក៏ស្នើឲ្យមានការដោនឡូត​ App នេះគ្រប់គ្នាដែលចូលទៅប្រទេសថៃ បើមិនធ្វើតាមទេពួកគេនឹងមិនអនុញ្ញាតឲ្យចូលប្រទេសថៃនោះទេ ហើយអ្នកផ្សេងដែលចូលមកដល់ប្រទេសថៃមុនការប្រកាសនេះ ពួកគេនឹងផ្ដល់ដំណឹងឲ្យដោនឡូត​ App នោះដូចគ្នា៕

    អត្ថបទ៖ លីដា

    Share This Post: