ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ព្រះនាងម្ចាស់របស់ថៃបានយាងចូលរួមកម្មពិធីចែកសញ្ញាបត្រ ដោយពាក់ម៉ាស់ និងស្រោមព្រះហស្ត ដើម្បីការពារវីរុសកូវីដ១៩ (មានវីដេអូ)

    BY autoadmin March 19, 2020
    ព្រះនាងម្ចាស់របស់ថៃបានយាងចូលរួមកម្មពិធីចែកសញ្ញាបត្រ ដោយពាក់ម៉ាស់ និងស្រោមព្រះហស្ត ដើម្បីការពារវីរុសកូវីដ១៩ (មានវីដេអូ)

    ថៃ៖ ព្រះនាងម្ចាស់របស់ប្រទេសថៃគឺព្រះនាង Ubol Ratana បានអញ្ជើញជាអតិបតីដ៏ខ្ពស់ខ្ពស់នៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតរាប់ពាន់នាក់ ខណៈអ្នកចូលរួមក្នុងកម្មពិធីទាំងអស់សុទ្ធតែបានពាក់ម៉ាស់ ដើម្បីការពារខ្លួនពីការចម្លងមេរោគ Covid-19។ ពិធីចែកសញ្ញាបត្រនេះត្រូវបានរៀបចំឡើងសម្រាប់និស្សិតនៅក្នុងសាលកវិទ្យាល័យ Chalermkarnchana ដែលមានទីតាំងស្ថិតនៅក្នុងក្រុង Nonthaburi ដែលជាក្រុងធំលំដាប់ទី ២នៅក្នុងប្រទេសថៃ។

    នៅក្នុងពិធីចែកសញ្ញាបត្រនោះគេបានប្រទះឃើញព្រះនាងម្ចាស់ Ubol Ratana ថែមទាំងបានពាក់ស្រោមព្រះហស្តទៀតផង ដើម្បីកាត់បន្ថយកម្រិតនៃការចម្លងមេរោគឲ្យទាបបំផុតផងដែរ។ សូមបញ្ជាក់ថា ព្រះនាងម្ចាស់ Ubol Ratana គឺព្រះរាមរបស់មហាក្សត្រថៃគឺព្រះអង្គ Vajiralongkorn ។ គិតមកទល់នឹងពេលនេះថៃមានករណីអ្នកឆ្លងមេរោគ Covid-19 សរុបចំនួន ២១២ ករណី និងស្លាប់ ១ករណីផងដែរ។ លោកអ្នកអាចទស្សនាទិដ្ឋភាពទាំងស្រុងនៅឯកម្មពិធីចែកសញ្ញាបត្រ ដូចក្នុងវីដេអូខាងក្រោមនេះ៖

    អត្ថបទ៖ ភក្តី

    Share This Post: