ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកឆ្លងវីរុសកូវីដ១៩ វ័យ៧៩ឆ្នាំម្នាក់ បានជាសះស្បើយដោយប្រើថ្នាំពិសោធន៍អេបូឡា Remdesivir

    BY autoadmin March 20, 2020
    អ្នកឆ្លងវីរុសកូវីដ១៩ វ័យ៧៩ឆ្នាំម្នាក់ បានជាសះស្បើយដោយប្រើថ្នាំពិសោធន៍អេបូឡា Remdesivir

    ក្តីសង្ឃឹមនៃការព្យាបាលវីរុស COVID-19 ត្រូវបានលើកឡើងនាពេលថ្មីៗនេះ បន្ទាប់ពីបុរសជនជាតិអ៉ីតាលីវ័យ ៧៩ឆ្នាំម្នាក់ បានជាសះស្បើយឡើងវិញដោយមានជំនួយពីថ្នាំពិសោធន៏អេបូឡា Remdesivir នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Dailymail។ ក្រុមវេជ្ជបណ្ឌិតបានផ្តល់​ Remdesivir ទៅឱ្យអ្នកជំងឺចំណាស់នោះ​ ដែលថ្នាំនេះធ្លាប់បានលើកឡើងជាច្រើនដងថា​​ អាចមានសង្ឃឹមក្នុងការព្យាបបាល ហើយអ្នកស្រាវជ្រាវមួយចំនួននៅលើពិភពលោកនេះកំពុងធ្វើតេស្តលើវា ដើម្បីឈានទៅដល់ការព្យាបាលជាក់លាក់។

    អ្នកជំងឺដែលមកពីសមុទ្រភាគខាងត្បូងនៃទីក្រុង Milan បានប្រកាសថា គាត់បានជាសះស្បើយហើយអាចត្រលប់ទៅផ្ទះវិញ បន្ទាប់ពីសម្រាកព្យាបាលនៅមន្ទីរពេទ្យបាន ១២ថ្ងៃ។ ថ្នាំនេះក៏បានបង្ហាញពីភាពជោគជ័យចំពោះស្ត្រីដែលមានស្ថានភាពធ្ងន់ធ្ងរនៅសហរដ្ឋអាមេរិក និងជនជាតិអាមេរិកចំនួន ១៤នាក់ផ្សេងទៀត ដែលបានតេស្ដវិជ្ជមាន បន្ទាប់ពីបានឆ្លងចេញពីនាវាកម្សាន្ត Diamond Princess ។ ការធ្វើតេស្ដជោគជ័យនេះវាកើតឡើង បន្ទាប់ពីអ្នកវិទ្យាសាស្ត្របានព្យាយាមធ្វើតេស្ដលើថ្នាំសម្រាប់ព្យាបាលអ្នកជំងឺអេដស៍ ប៉ុន្តែមិនបានជោគជ័យនោះទេ៕

    អត្ថបទ៖ លីដា
    ប្រភព៖​ Dailymail

    Share This Post: