ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កាលពីឆ្នាំ ២០១៥ លោក Bill Gates ធ្លាប់ព្រមានថា ពិភពលោកនឹងត្រូវជួបវិបត្តិធ្ងន់ធ្ងរ ដោយសារជំងឺរាត្បាត ឥលូវវាបានក្លាយជាការពិតមែន (មានវីដេអូ)

    BY autoadmin March 24, 2020
    កាលពីឆ្នាំ ២០១៥ លោក Bill Gates ធ្លាប់ព្រមានថា ពិភពលោកនឹងត្រូវជួបវិបត្តិធ្ងន់ធ្ងរ ដោយសារជំងឺរាត្បាត ឥលូវវាបានក្លាយជាការពិតមែន (មានវីដេអូ)

    អាមេរិក៖ ស្របពេលដែលមេរោគកូវីដ​ ១៩ កំពុងតែគំរាមគំហែងពិភពលោកទាំងមូលនោះ គេបាននឹកឃើញដល់ការព្យាករណ៍របស់មហាសេដ្ឋីអាមេរិកគឺលោក​ Bill Gates  ដែលគាត់ធ្លាប់ព្រមានកាលពីឆ្នាំ ២០១៥ ថា នៅថ្ងៃអនាគតមនុស្សនៅលើពិភពលោកជាច្រើននឹងត្រូវស្លាប់ តែមិនមែនដោយសារសង្គ្រាម ឬគ្រាប់មីស៊ីលនោះទេ គឺស្លាប់ ដោយសារមេរោគដ៏កាចសាហាវ ហើយមេរោគនោះក៏អាចសម្លាប់សេដ្ឋកិច្ចពិភពលោកក្នុងទំហំដ៏ធំផងដែរ។​ គេនៅចាំបានថា ការព្រមានមួយនេះត្រូវបានធ្វើឡើងនៅឯសន្និសិទ TED Talk ដែលបានរៀបចំឡើងនៅសហរដ្ឋអាមេរិក ខណៈដែលពេលនោះ លោក​ Bill Gates  បានលើកយកប្រធានបទជំងឺ Ebola នៅអាហ្វ្រិកមកនិយាយផងដែរ។

    ការព្រមានរបស់សហស្ថានិកក្រុមហ៊ុន Microsoft រូបនេះក៏បានបញ្ជាក់ផងដែរថា នៅថ្ងៃអនាគតពិភពលោកនឹងត្រូវប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដូចការធ្វើសង្គ្រាមអីចឹងដែរ ព្រោះមេរោគថ្មីៗ និងកាចសាហាវនឹងបន្តកើតឡើង ខណៈមនុស្សជាតិមិនទាន់បានត្រៀមខ្លួនរួចរាល់ ដើម្បីប្រឆាំងនឹងមេរោគទាំងនោះទេ។​ គិតមកត្រឹមពេលនេះ ការព្រមានរបស់លោក ​ Bill Gates បានក្លាយជាការពិតហើយ ដ្បិតមេរោគកូវីដ ១៩ បានកំពុងតែកើតមាននៅប្រទេសចំនួន ១៧៩ ផ្សេងគ្នា ខណៈតួលេខអ្នកឆ្លងសរុបនៅជុំវិញពិភពលោកបានកើនដល់ ជាង ៣៨០,០០០ ករណី និងអ្នកស្លាប់មានចំនួនជាង ១៦,០០០ ករណីផងដែរ។ ជុំវិញបច្ចុប្បន្នភាពនៃមេរោគកូវីដ ១៩ វិញ លោក Bill Gates បានសន្និដ្ឋានថា ពិភពលោកអាចនឹងត្រូវជួបវិបត្តិក្នុងចន្លោះពី ៦ ទៅ ១០ សប្តាហ៍ទៀត៕

    អត្ថបទ៖ ភក្តី

    Share This Post: