អន្តរជាតិ
អ៊ីតាលីដាក់ពង្រាយរថយន្តយោធាជាច្រើនគ្រឿង ដើម្បីត្រៀមដឹកសាកសពជនរងគ្រោះ ដោយមេរោគកូវីដ ១៩ ដែលកើនឡើងយ៉ាងខ្លាំង (មានវីដេអូ)
BY autoadmin
March 20, 2020
អ៊ីតាលី៖ រដ្ឋាភិបាលនៃប្រទេសអ៊ីតាលីបានសម្រេចដាក់ពង្រាយរថយន្តយោធាជាច្រើនគ្រឿងរួមជាមួយកងទ័ពជាច្រើននាក់ ដើម្បីត្រៀមដឹកសាកសពជនរងគ្រោះដោយមេរោគកូវីដ ១៩ ខណៈចំនួនអ្នកឆ្លងនិងស្លាប់ដោយមេរោគកូវីដ ១៩នៅអ៊ីតាលីបន្តកើនឡើងយ៉ាងគំហុក។ តាមរូបភាពដែលបានចុះផ្សាយតាមបណ្តាញសារព័ត៌មានអេឡិចត្រូនិចបានបង្ហាញថា រថយន្តយោធាទាំងនោះជាប្រភេទរថយន្តទ្រុងធំៗ ដែលគេធ្លាប់ប្រើប្រាស់សម្រាប់ដឹកកងទ័ព ឬសម្ភារៈយោធា ក្នុងពេលចល័តទ័ព ពេលមានសង្គ្រាម ឬពេលមានអាសន្នបន្ទាន់ណាមួយជាដើម។
សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះអ៊ីតាលីមានអ្នកឆ្លងមេរោគកូវីដ ១៩ សរុបចំនួន ៤១ ០៣៥ ករណី ស្លាប់ ២ ៤០៥ ករណី ហើយអ៊ីតាលីជាប្រទេសទី ២ បន្ទាប់ពីចិន និងជាប្រទេសទី ១នៅតំបន់អឺរ៉ុប ដែលមានករណីអ្នកឆ្លងមេរោគកូវីដ ១៩ ច្រើនបំផុត៕



អត្ថបទ៖ ភក្តី
