ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ពិធីករថៃនេះ​ និយាយមើលងាយឡាវថា មិនមែនឡាវគ្មានអ្នកផ្ទុកកូវីដ១៩​ ទេ​ មកពីគ្មានបច្ចេកវិទ្យាច្បាស់លាស់ដើម្បីពិនិត្យរកវីរុសកូវីដ-១៩ ចុងក្រោយទៅអោនសុំទោសមន្ត្រីឡាវដល់កន្លែង

    BY autoadmin March 20, 2020
    ពិធីករថៃនេះ​ និយាយមើលងាយឡាវថា មិនមែនឡាវគ្មានអ្នកផ្ទុកកូវីដ១៩​ ទេ​ មកពីគ្មានបច្ចេកវិទ្យាច្បាស់លាស់ដើម្បីពិនិត្យរកវីរុសកូវីដ-១៩ ចុងក្រោយទៅអោនសុំទោសមន្ត្រីឡាវដល់កន្លែង

    ថ្មីៗនេះពិធីករប៉ុស្តិ៍ថៃ One31 ម្នាក់​ឈ្មោះ​ Thema Kanchanapairin បានធ្វើការវាយប្រហារប្រទេសចំនួន ២ ជុំវិញករណីនៃការឆ្លងវីរុស COVID-19 ហើយក្រោយមកក៏ត្រូវទៅសុំទោសមន្ត្រីឡាវ ប៉ុន្តែវាមិនច្បាស់ទេថាសុំទោសនៅប្រទេសឡាវ ឬត្រឹមស្ថានទូតឡាវ។ នៅក្នុងបទបង្ហាញសេចក្តីប្រកាសដំណឹងមួយរបស់ខ្លួន ពិធីករប៉ុស្តិ៍ One31 រូបនេះបាននិយាយថា មានបណ្តាប្រទេសចំនួន ២ មិនមានអ្នកឆ្លងវីរុស COVID-19 នោះទេ រួមមានប្រទេសមីយ៉ាន់ម៉ា និងឡាវ ប៉ុន្តែយ៉ាងណាខ្លួនមិនជឿទេ ព្រោះប្រទេសទាំងនេះគ្មានបច្ចេកវិទ្យា បន្ទប់ពិសោធន៍គ្រប់គ្រាន់ ដើម្បីអាចរកឃើញវីរុសនេះទេ! ដែលសម្ដីនេះបានបង្កជាកំហឹងចំពោះប្រទេសឡាវយ៉ាងខ្លាំង ដោយសារនេះជាការមើលងាយមកលើពួកគេ។

    យ៉ាងណាក៏ដោយនៅថ្ងៃ​សុក្រ ទី២០ ខែមីនា ឆ្នាំ២០២០នេះ ផេកហ្វេសប៊ុករបស់ប៉ុស្តិ៍ឡាវ Lao Youth Radio បានបង្ហោះរូបមួយចំនួន ដែលបង្ហាញថាជន Thema Kanchanapairin នេះរួមទាំងក្រុមការងាររបស់ខ្លួន បានមកការិយាល័យរបស់មន្ត្រីឡាវ និងធ្វើការសុំទោសមន្ដ្រីឡាវដោយផ្ទាល់។ ម៉្យាងវិញទៀតបើនិយាយរឿងបំពានប្រទេសដទៃ ប៉ុស្តិ៍ថៃ One31 នេះផ្ទាល់នៅប៉ុន្មានរយៈមុន ក៏ធ្លាប់បានប៉ះពាល់ដល់សែរាជវង្សប្រទេសកម្ពុជាផងដែរ ដោយនៅក្នុងរឿង «អសិរពិស» របស់ខ្លួនបានប្រើប្រាស់រូបព្រះឆាយាល័ក្ខណ៍របស់សម្តេចរាជបុត្រី ព្រះរៀមបុប្ផាទេវី ដោយពុំមានរាជានុញ្ញាត។ ក្រោយមកទៀតប៉ុស្តិ៍ខ្លួនក៏បានសរសេរសារសុំទោសផងដែរ ប៉ុន្តែមិនទាន់មានវត្តមានមកសុំទោសសែរាជវង្សកម្ពុជាដល់ប្រទេសនៅឡើយទេ៕

    អត្ថបទ៖ លីដា

    Share This Post: