វីដេអូបង្ហាញពីទិដ្ឋភាពក្នុងមន្ទីរពេទ្យមួយរបស់អ៉ីតាលី ដែលកំពុងមមាញឹកជាមួយអ្នកឆ្លង កូវីដ-១៩ នៅក្នុងបន្ទប់ ICU
វីដេអូមួយបង្ហាញពីទិដ្ឋភាពមន្ទីរពេទ្យក្នុងទីក្រុង Bergamo នៃប្រទេសអ៉ីតាលី ដែលទីនោះកំពុងទទួលអ្នកជំងឺវីរុស COVID-19។ វីដេអូបានបង្ហាញពីគ្រូពេទ្យ និងគិលានុបដ្ឋាយិកា ដែលបានព្យាយាមប្រយុទ្ធយ៉ាងខ្លាំង ដើម្បីគ្រប់គ្រងការផ្ទុះឡើងនៃជំងឺនេះ។ វាត្រូវបានចាក់ផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ដោយទូរទស្សន៍ Sky News ចេញពីមន្ទីរពេទ្យ Papa Giovanni XXIII ដែលបន្ទប់នៅសល់របស់អគារត្រូវបានគេប្ដូរទៅជាបន្ទប់ ICU ។

យោងតាមទិន្នន័យដែលត្រូវបានចុះផ្សាយនៅក្នុងកាសែត Corriere Della Sera បានឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃសុក្រ មានមនុស្ស ៤,៦៤៥នាក់ មកពីទីក្រុង Bergamo បានធ្វើតេស្តវិជ្ជមានជាមួយវីរុស។ ចំណែកចំនួនពិតប្រាកដនៃការស្លាប់នៅ Bergamo មិនទាន់ត្រូវបានគេដឹងនៅឡើយទេ។ ប៉ុន្តែយ៉ាងណានៅក្នុងវីដេអូបាននិយាយថា នៅមន្ទរីពេទ្យនោះតែមួយយ៉ាងហោចណាស់មានអ្នកជំងឺពី ៥០ ទៅ ៦០នាក់ ដែលស្វែងរកការសង្គ្រោះបន្ទាន់។ ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូនៅខាងក្រោម៖


អត្ថបទ៖ លីដា