ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ជនជាតិថៃ២នាក់ត្រូវប៉ូលីសថៃចាប់បាន ក្រោយលួចរត់ពន្ធម៉ាស់ចំនួន ៦០,០០០ ចេញពីកម្ពុជា

    BY autoadmin March 21, 2020
    ជនជាតិថៃ២នាក់ត្រូវប៉ូលីសថៃចាប់បាន ក្រោយលួចរត់ពន្ធម៉ាស់ចំនួន ៦០,០០០ ចេញពីកម្ពុជា

    ថៃ៖ ជនជាតិថៃ ២នាក់ ត្រូវបានចាប់ចាប់ខ្លួនកាលពីថ្ងៃសុក្រ នៅក្នុងស្រុក Khok Sung របស់ប្រទេសថៃ ដោយសារបានរត់ពន្ធម៉ាស់ចំនួន ៦០,០០០ ចេញពីប្រទេសកម្ពុជា។ ក្នុងនោះរួមមានប្រអប់ម៉ាស់ចំនួន ២៥០ ដែលផ្ទុកម៉ាសចំនួន ២,៥០០ ក្រោមឈ្មោះម៉ាក Dami Mask, ប្រអប់ចំនួន ១៨០ ផ្ទុកម៉ាស់ចំនួន ៩,០០០ ក្រោមឈ្មោះម៉ាក Kenko, ប្រអប់ចំនួន ២៥០ មានម៉ាស់ ១២,៥០០ ក្រោមឈ្មោះម៉ាក Eco Fresh និងប្រអប់ចំនួន ៦២០ មានម៉ាស់ចំនួន ៣១,០០០ ផ្សេងទៀត ដែលដាក់ថាផលិតនៅកម្ពុជា។

    អ្នកបើកឡានដឹកម៉ាស់ទាំងនោះឈ្មោះ Paisarn Chai-aree អាយុ ២៣ឆ្នាំ និងស្ត្រីម្នាក់ឈ្មោះថា Supaporn Sombatmeemak អាយុ ២៩ឆ្នាំ ហើយទាំង ២នាក់ មកពីស្រុក Khok Sung បានប្រាប់ប៉ូលីសថា ពួកគេបានដឹកម៉ាស់មុខចេញពីប្រទេសកម្ពុជា ឆ្លងកាត់ច្រកព្រំដែនធម្មជាតិមួយនៅក្នុងស្រុក Ta Phraya ។ ពួកគេបានអះអាងថា ពួកគេមិនបានដឹងថាមុខនេះជារបស់របរខុសច្បាប់នោះទេ។ ប៉ុន្តែយ៉ាងណាពួកគេទាំង២ ត្រូវបានឃាត់ខ្លួន ដោយសារគ្មានឯកសារនាំចូលត្រឹមត្រូវ ហើយបានចោទប្រកាន់ពីបទរត់ពន្ធ។ ខណៈពេលនេះពួកគេត្រូវបានឃុំខ្លួននៅអធិការដ្ឋាននគរបាល Khok Sung រង់ចាំការចាត់ការតាមផ្លូវច្បាប់បន្តទៀត៕

    អត្ថបទ៖ លីដា
    ប្រភព៖ BangkokPost

    Share This Post: