អន្តរជាតិ
កូរ៉េខាងជើងបាញ់បង្ហោះមីស៉ីលផ្លោងចំនួន ២គ្រាប់ នៅថ្ងៃនេះ
BY autoadmin
March 21, 2020
ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលចំនួន ២គ្រាប់ ដែលទំនងជាមីស៊ីលផ្លោងរយៈចម្ងាយខ្លី នាថ្ងៃសៅរ៍ ទី២១ ខែមីនា ឆ្នាំ២០២០។ ការបាញ់បង្ហោះនេះត្រូវបានកូរ៉េខាងត្បូងហៅថា ជាសកម្មភាពមិនសមរម្យបំផុត ខណៈពិភពលោកកំពុងមមាញឹកជាមួយការរីករាលដាលនៃវីរុសកូរ៉ូណា។

មីស៊ីលដែលគេសង្ស័យត្រូវបានគេបាញ់ប្រហែលម៉ោង ៦ និង ៤៥ នាទីព្រឹក ដល់ ៦ និង ៥០ នាទីព្រឹក (KST) ចូលទៅក្នុងសមុទ្រនៅឆ្នេរសមុទ្រខាងកើតនៃឧបទ្វីបកូរ៉េ ពីជុំវិញសុនឆុន ខេត្តព្យុងយ៉ាងភាគខាងជើង នេះបើយោងតាមសម្ដីអគ្គសេនាធិការរួម (JCS) របស់កូរ៉េខាងត្បូង។ ហើយសុនឆុននេះដែរ គឺស្ថិតនៅខាងលើទីក្រុងព្យុងយ៉ាង នៅជិតជ្រុងពាយព្យនៃឧបទ្វីបកូរ៉េ៕

អត្ថបទ៖ លីដា