អ្នកជំនាញអះអាងថា៖ ការញ៉ាំអ្វីមួយលែងដឹងរសជាតិ និងហិតលែងដឹងក្លិន ក៏ជាសញ្ញាបង្ហាញថា អ្នកអាចកំពុងមានកូវីដ ១៩ ផងដែរ
ជាទូទៅលោកអ្នកអាចដឹងអំពីរោគសញ្ញានៃការកើតមានជំងឺកូវីដ ១៩ មួយចំនួនដូចជា ក្តៅខ្លួនខ្លាំង ឈឺក ក្អកស្ងួត និងថប់ដង្ហើមជាដើម។ យ៉ាងណាក្តី បើតាមអ្នកជំនាញផ្នែកវេជ្ជសាស្រ្តអង់គ្លេសបានអះអាងថា មានរោគសញ្ញាចំនួន ២ធំៗទៀតក៏ជាអការៈបង្ហាញថាលោកអ្នកបានឆ្លងមេរោគកូវីដេ ១៩ ដែរ ដែលអការៈទាំង ២នោះគឺរួមមាន លោកអ្នកហិតអ្វីមួយលែងដឹងក្លិន និងញ៉ាំអ្វីលែងដឹងរសជាតិ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន businessinsider។
បើតាមលោកសាស្ត្រាចារ្យ Nirmal Kumar ដែលជាអ្នកស្រាវស្រាវប្រចាំនៅសមាគមន៍អង់គ្លេស ដើម្បីជំងឺអូតូរីនណូរីនវិទ្យា (British Association of Otorhinolaryngology) បានពន្យល់ថា ការហិតអ្វីលែងដឹងក្លិនគឺជាសញ្ញាមួយដែលបង្ហាញថាលោកអ្នកមានបញ្ហាផ្លូវដង្ហើមធ្ងន់ធ្ងរ ចំណែកការញ៉ាំអ្វីលែងដឹងរសជាតិជាសញ្ញាមួយដែលបង្ហាញថាលោកអ្នកមានបញ្ហាបំពងកធ្ងន់ធ្ងរ ហើយអ្នកដែលមានបញ្ហាធ្ងន់ធ្ងរទាំង ២នេះព្រមគ្នាក្នុងអំឡុងពេលរីករាលដាលនៃមេរោគកូវីដេ ១៩ គឺសុទ្ធតែជាក្រុមមនុស្សដែលមានហានិភ័យខ្ពស់ក្នុងការឆ្លងមេរោគកូវីដ ១៩។
បើតាមលោកសាស្ត្រាចារ្យ Nirmal Kumar បានបញ្ជាក់ថា យោងតាមការសិក្សារបស់សមាគមន៍លោកបានបង្ហាញថា ជនរងគ្រោះដោយមេរោគកូវីដ ១៩ នៅចិន កូរ៉េខាងត្បូង និងអ៊ីតាលីមួយចំនួនសុទ្ធតែមានអការៈដូចបានរៀបរាប់ទាំង ២ខាងលើនេះ មុនពេលពួកគេធ្វើតេស្តវិជ្ជមានជាមួយនឹងមេរោគកូវីដ ១៩៕

អត្ថបទ៖ភក្តី
ប្រភព៖ businessinsider