អន្តរជាតិ

ម៉ានី ប៉ាក់គឺអៅ និយាយថា៖ ខ្ញុំមិនខ្លាចស្លាប់ទេ ដើម្បីជួយហ្វីលីពីនប្រយុទ្ធនឹងជំងឺកូវីដ១៩ទេ

BY
autoadmin
March 25, 2020

ហ្វីលីពីន៖ កំពូលកីឡាករប្រដាល់កណ្ដាប់ដៃដែករបស់ហ្វីលីពីន ម៉ានី​ ប៉ាក់គឺអៅ បាននិយាយថា រូបគាត់មិនខ្លាចស្លាប់នោះទេក្នុងការជួយហ្វីលីពីនប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ ១៩។ ការថ្លែងដូចនេះត្រូវបានធ្វើឡើងក្នុងនាមកីឡាកររូបនេះជាសមាជិកព្រឹទ្ធសភានៃរដ្ឋាភិបាលហ្វីលីពីន។ សូមរម្លឹកជូនថា កីឡាករ ម៉ានី ប៉ាក់គីអៅ បានផ្ដើមប្រឡូកក្នុងឆាកនយោបាយនៅឆ្នាំ ២០១០ ដោយផ្តើមធ្វើជាអ្នកតំណាងរាស្ត្រនៅក្នុងខេត្ត Sarangani ហើយនៅក្នុងឆ្នាំ ២០១៦ ទើបគាត់ត្រូវបានគេបោះឆ្នោតឲ្យក្លាយជាសមាជិកព្រឹទ្ធសភាដែលមានអាណត្ត ៦ ឆ្នាំ។

ក្រៅតែពីបានផ្ញើសារនៅកាន់ប្រជាពលរដ្ឋហ្វីលីពីនក្នុងអត្ថន័យដូចបានរៀបរាប់ខាងលើនេះ លោក ម៉ានី ប៉ាក់គីអៅ ក៏បានបរិច្ចាគម៉ាស់ចំនួន ៦០០ ០០០ ទៅកាន់ក្រុមការងារជួរមុខដែលកំពុងធ្វើការងារប្រឆាំងនឹងមេរោគកូវីដ ១៩ ផងដែរ។ បន្ថែមពីលើនេះទៀត លោកម៉ានី ប៉ាក់គីអៅ ក៏បានសន្យារួមគ្នាជាមួយលោកមហាសេដ្ឋីចិន ជែក ម៉ា ថានឹងបរិច្ចាគសំលៀកបំពាក់ការពារមេរោគសម្រាប់ក្រុមគ្រូពេទ្យចំនួន ៥០ ០០០​ សម្រាប់ផងដែរ។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះហ្វីលីពីនមានអ្នកឆ្លងមេរោគកូវីដ ១៩ចំនួន ៥០១ ករណី និងស្លាប់ ៣៩ ករណី ផងដែរ៕

អត្ថបទ៖ ភក្តី

Share This Post: