អន្តរជាតិ

ព្រោះតែខ្វះសំលៀកបំពាក់ការពារមេរោគ បុគ្គលិកមន្ទីរពេទ្យម្នាក់សុខចិត្តយកថង់ដាក់សំរាមមកពាក់ ដើម្បីមើលថែអ្នកជំងឺ ចុងក្រោយគាត់ត្រូវស្លាប់ព្រោះតែមេរោគកូវីដ ១៩

BY
autoadmin
March 26, 2020

អាមេរិក៖ យោងតាមសារព័ត៌មាន New York Post បានរាយការណ៍ថា មានបុគ្គលិកនៅក្នុងមន្ទីរពេទ្យមួយកន្លែងបានស្លាប់បាត់បង់ជិវីត ព្រោះតែមេរោគកូវីដ ១៩ ក្រោយពីរូបគាត់គ្មានសំលៀកបំពាក់ពិសេសសម្រាប់ការពារមេរោគប្រើប្រាស់ក្នុងអំឡុងពេលបំពេញការងារ និងបានប្រើប្រាស់ថង់ប្លាស្ទិកជំនួសវិញ។ ហេតុការណ៍អកុសលនេះបានកើតឡើងនៅក្នុងមន្ទីរពេទ្យ NYC ក្នុងតំបន់ Manhattan  ក្រុង New York សហរដ្ឋអាមេរិក ដែលជាតំបន់តូចមួយមានផ្ទៃដីប្រមាណជា ៥៩ គីឡូម៉ែត្រការ៉េ និងមានប្រជាពលរដ្ឋសរុបជាង ១ លាននាក់ប៉ុណ្ណោះ។

ប្រភពខាងលើបានបន្តថា​ ព្រោះតែខ្វះសំលៀកបំពាក់សម្រាប់ការពារមេរោគ បុគ្គលិកមួយចំនួនបានបង្ខំចិត្តយកថង់ប្លាស្ទិក ដែលគេទុកដាក់សំរាមមកច្នៃធ្វើជាសំលៀកបំពាក់ការពារមេរោគសម្រាប់ប្រើប្រាស់ពេលបំពេញការងារ។​ យ៉ាងណាក្តី សំលៀកបំពាក់ធ្វើពីប្លាសិ្ទកនោះគ្មានសុវត្ថិភាពគ្រប់គ្រាន់ឡើយ ទើបបុគ្គលិកអភ័ព្វរូបនោះត្រូវឆ្លងមេរោគកូវីដ ១៩ និងស្លាប់បាត់បង់ជីវិតតែម្តង។ បើតាមខាងមន្ទីរពេទ្យខាងលើបានបញ្ជាក់ថា បុគ្គលិកដែលបានស្លាប់នោះមានឈ្មោះថា Kious Kelly និងមានតួនាទីជាជំនួយការប្រធានគ្របគ្រង់ផ្នែកថែទាំប្រចាំនៅមន្ទីរពេទ្យ៕

លោក Kious Kelly

អត្ថបទ៖ ភក្តី
ប្រភព៖ nypost

Share This Post: