អន្តរជាតិ

វីដេអូ 3D បង្ហាញពីរបៀបដែលវីរុសកូរ៉ូណាបំផ្លាញសួតអ្នកជំងឺនៅអាមេរិកម្នាក់

BY
autoadmin
March 27, 2020

វីដេអូមួយបង្ហាញពីសួតរបស់បុរសនៅអាមេរិកម្នាក់ ដែលឆ្លងវីរុសប៉ុន្តែមិនចេញរោគសញ្ញា (asymptomatic) ប៉ុន្មានថ្ងៃមុននេះ។ វេជ្ជបណ្ឌិត Keith Mortman ដែលជាប្រធានផ្នែកវះកាត់វះកាត់ នៅមន្ទីរពេទ្យសាកលវិទ្យាល័យចចវ៉ាស៊ីនតោនបាននិយាយថា អ្នកជំងឺបានឆ្លងវីរុស COVID-19 ហើយសួតរបស់អ្នកជំងឺនេះមិនដំណើរការបានត្រឹមត្រូវទេពេលនេះ។ មន្ទីរពេទ្យនោះក៏បានចេញវីដេអូជា 3D បង្ហាញពីរបៀបដែលសួតរបស់អ្នកជំងឺដែលត្រូវបានបំផ្លាញផងដែរ។

រូបភាពនៅក្នុងវីដេអូនោះបានបង្ហាញពីការខូចខាតយ៉ាងធ្ងន់ធ្ងរដល់សួតរបស់បុរសវ័យ ៥៩ឆ្នាំម្នាក់ ដែលមានជំងឺលើសឈាម។ ពោលគឺគាត់គ្រាន់តែលើសឈាម ប៉ុន្តែសុខភាពរបស់គាត់គឺល្អនោះទេ។ តែទោះជាយ៉ាងណាចាប់តាំងពីបានធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរមក អ្នកជំងឺត្រូវការម៉ាស៊ីនជំនួយដង្ហើមដើម្បីជួយឱ្យគាត់ដកដង្ហើម ប៉ុន្តែទោះជាបើកឧបករណ៍ជំនួយដង្ហើមនោះឱ្យអស់លេខប៉ុណ្ណា វានៅតែមិនគ្រប់គ្រាន់សម្រាប់គាត់។ ដូច្នេះហើយអ្នកជំងឺត្រូវការម៉ាស៊ីនមួយទៀត ដែលចរាចរ និងបង្កើនអុកស៉ីហ្សែន។

នៅក្នុងវីដេអូនចំណុចដែលមានពណ៌លឿង គឺជាផ្នែកដែលសួតបានឆ្លង និងរលាក។ ពេលដែលសួតបានឆ្លងវីរុសនេះ វាមិនមែនដូចជាវីរុសដទៃដែលមានការឆ្លងត្រឹមមួយកន្លែងនោះទេ ព្រោះ COVID-19 នឹងរាលដាលដល់សួតទាំងសងខាងដូចដែលបានឃើញក្នុងរូប។ ដែលនេះវាបានបញ្ជាក់ថា ការឆ្លងអាចកើតមានយ៉ាងឆាប់រហ័ស និងសូម្បីតែចំពោះអ្នកជំងឺវ័យក្មេង។ ហើយ ២ ទៅ ៤% នៃអ្នកជំងឺដែលត្រូវវីរុសបំផ្លាញសួត មិនអាចត្រឡប់មកជាដូចដើមនោះទេ ហើយបន្ទាប់មកពួកគេនឹងចុះចាញ់នឹងវីរុសនេះ។

ដូច្នេះហើយវេជ្ជបណ្ឌិត Keith Mortman ចង់បង្ហាញថា វាមិនមែនជារឿងលេងសើចនោះទេ សូមឱ្យគ្រប់គ្នាគិតពីវីរុសនេះឡើងវិញ និងប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត។ លោក Keith Mortman បាននិយាយថា៖«ខ្ញុំចង់ឱ្យមនុស្សមើលពីរឿងនេះ និងយល់ពីអ្វីដែលវីរុសអាចធ្វើបាន។ ប្រជាជនត្រូវតែយកចិត្តទុកដាក់លើបញ្ហានេះ»៕

អត្ថបទ៖ លីដា
ប្រភព៖ CNN

Share This Post: