ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាមេរិកនឹងផ្ដល់រង្វាន់ទឹកប្រាក់ ១៥លានដុល្លារ សម្រាប់អ្នកដែលផ្ដល់ព័ត៌មានឈានទៅដល់ការចាប់ខ្លួន ប្រធានាធិបតីវ៉េណេស៊ុយអេឡា Nicolas Maduro

    BY autoadmin March 27, 2020
    អាមេរិកនឹងផ្ដល់រង្វាន់ទឹកប្រាក់ ១៥លានដុល្លារ សម្រាប់អ្នកដែលផ្ដល់ព័ត៌មានឈានទៅដល់ការចាប់ខ្លួន ប្រធានាធិបតីវ៉េណេស៊ុយអេឡា Nicolas Maduro

    ក្រសួងការបរទេសអាមេរិកកំពុងប្រើប្រាក់រាប់លានដុល្លារ ជាថ្នូរនឹងព័ត៌មានដែលអាចនាំឱ្យឈានដល់ការចាប់ខ្លួនប្រធានាធិបតីប្រទេសវ៉េណេស៊ុយអេឡាលោក Nicolas Maduro រួមទាំងអនុប្រធានាធិបតី ឬមន្រ្តីជាន់ខ្ពស់របស់កាត់ដទៃទៀត ពីបទជួញដូរគ្រឿងញៀន។ ក្រសួងការបរទេសបានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា រង្វាន់ជាទឹកប្រាក់ ១៥លានដុល្លារ ត្រូវបានផ្តល់ជូនសម្រាប់ព័ត៌មានទាក់ទងនឹងលោក Nicolas Maduro ទាក់ទងនឹងការជាប់ពាក់ព័ន្ធក្នុងការ «ជួញដូរគ្រឿងញៀនណាកូទីនជាអន្តរជាតិ»។

    សេចក្តីថ្លែងការណ៍បានបន្តថា ព័ត៌មានជំនួយដែលនាំទៅដល់ការចាប់ខ្លួន ឬការផ្តន្ទាទោសប្រធានសភាធម្មនុញ្ញជាតិ Diosdado Cabello Rondon, ឧត្តមសេនីយ៍ចូលនិវត្តន៍លោក Hugo Carvajal Barrios និងលោក Clive Alcala Cordones ឬរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងផលិតកម្មជាតិ Tareck Zaidan El Aissami Maddah អាចទទួលបានប្រាក់ចំនួន ១០លានដុល្លារ ពីអាមេរិកផងដែរ៕

    អត្ថបទ៖ លីដា
    ប្រភព៖ RT

    Share This Post: