អន្តរជាតិ

អ្នកជំនាញអះអាងថា អ្នកដែលប្រើប្រាស់ Contact Lens មានហានិភ័យខ្ពស់ក្នុងការឆ្លងមេរោគកូវីដ ១៩

BY
autoadmin
March 28, 2020

ការប្រើប្រាស់ Contact Lens គឺជាជម្រើសថ្មីមួយជំនួសឲ្យការពាក់វ៉ែនតាសម្រាប់ក្រុមមនុស្សដែលមានបញ្ហាភ្នែកនិងត្រូវពាក់វ៉ែនតាជាប្រចាំ ហើយសម្រាប់ក្រុមយុវវ័យមួយចំនួនវិញការពាក់ Contact Lens បានក្លាយជាផ្នែកមួយនៃតុបតែងខ្លួនដ៏ទាន់សម័យរបស់ពួកគេទៀតផង។ យ៉ាងណាក្តី បើយោងតាមរបាយការណ៍សុខភាពរបស់សារព័ត៌មាន CNN បានព្រមានថា ការប្រើប្រាស់ Contact Lens នៅក្នុងអំឡុងពេលនេះនឹងជំរុញឲ្យលោកអ្នកមានអត្រានៃការឆ្លងមេរោគកូវីដ ១៩ ខ្ពស់ជាងអ្នកដែលមិនប្រើសោះ។

របាយការណ៍ដដែលនេះបានបញ្ជាក់ថា នៅពេលដែលលោកអ្នកពាក់ Contact Lens លោកអ្នកនឹងមានឱកាសយកដៃមកប៉ះពាល់ជាមួយមុខ និងភ្នែកច្រើនដង រាប់ចាប់តាំងពីពេលពាក់ រហូតដល់ពេលដោះចេញវិញ ដែលកត្តានេះនឹងជំំរុញឲ្យលោកអ្នកមានអាត្រាឆ្លងមេរោគកូវីដ ១៩ ខ្ពស់ផងដែរ។ ម្យ៉ាងទៀតមេរោគកូវីដ ១៩ អាចនៅតោងជាប់លើវត្ថុរឹងដូចជា Contact Lens នេះបានក្នុងរយៈពេលយូរផងដែរ។ ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគកូវីដ ១៩ លោកអ្នកគួរផ្អាក់ប្រើប្រាស់ Contact Lens មួយរយៈសិន ហើយបើក្នុងករណីចាំបាច់គួរប្តូរពីប្រើប្រាស់ Contact Lens មកប្រើប្រាស់វ៉ែនតាធម្មតាវិញ៕

អត្ថបទ៖ ភក្តី
ប្រភព៖ CNN

Share This Post: