ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    នាវាទេសចរណ៍មួយគ្រឿងផ្ទុកអ្នកដំណើររាប់ពាន់នាក់ត្រូវជាប់លើសមុទ្រមិនអាចឡើងគោកបាន ក្រោយអ្នកដំណើរជាង១០០នាក់មានអាការៈមិនស្រួលខ្លួន និង៤នាក់បានស្លាប់

    BY autoadmin March 30, 2020
    នាវាទេសចរណ៍មួយគ្រឿងផ្ទុកអ្នកដំណើររាប់ពាន់នាក់ត្រូវជាប់លើសមុទ្រមិនអាចឡើងគោកបាន ក្រោយអ្នកដំណើរជាង១០០នាក់មានអាការៈមិនស្រួលខ្លួន និង៤នាក់បានស្លាប់

    ប៉ាណាម៉ា៖ អ្នកដំណើរចំនួន ៤នាក់បានស្លាប់នៅលើនាវាទេសចរណ៍មួយគ្រឿង ខណៈអ្នកដំណើរចំនួន ១៣០ ផ្សេងទៀតកំពុងមានអាការៈមិនស្រួលខ្លួនដោយមានរោគសញ្ញាដូចជាមានជំងឺផ្ដាសាយធំអីចឹង តែគេនៅមិនទាន់ដឹងថាអ្នកដំណើរទាំង ១៣០ នាក់នោះមានជំងឺអ្វីឲ្យប្រាកដនោះទេ។ សូមបញ្ជាក់ថា នាវាទេសចរណ៍មួយគ្រឿងនេះជារបស់ក្រុមហ៊ុន Holland America Line របស់ក្រុមហ៊ុនអាមេរិក (ក្រុមហ៊ុនតែមួយជាមួយ MS Westerdam) តែនាវាបានចេញដំណើរពីប្រទេសអាហ្សង់ទីនកាលពីថ្ងៃទី ២១ ខែមីនាកន្លងទៅនេះដោយត្រូវដឹកអ្នកដំណើរកំសាន្តតាមសមុទ្រក្នុងតំបន់អាមេរិកខាងត្បូង។

    នាវារបស់ក្រុមហ៊ុន Holland America Line ប្រភេទ MS Zaandam នេះមានផ្ទុកអ្នកដំណើរចម្រុះជាតិសាសន៍សរុបចំនួន ១,២៤៣ នាក់ និងក្រុមអ្នកបម្រើការងារនៅលើនាវាចំនួន ៥៨៦ នាក់ ហើយបច្ចុប្បន្ននេះនាវាកំពុងជាប់នៅក្នុងដែនសមុទ្រនៃប្រទេសប៉ាណាម៉ា ខណៈរដ្ឋាភិបាលភិបាលនៃប្រទេសប៉ាណាម៉ាមិនព្រមឲ្យនាវាមួយនេះចុះចតលើដែនគោកឡើយ ព្រោះតែភាពភ័យខ្លាចមានករណីចម្លងមេរោគកូវីដេ ១៩។

    បើយោងតាមការចុះផ្សាយនៅក្នុងសាព័ត៌មាន businessinsider បានបញ្ជាក់ថា គេនៅមិនទាន់បញ្ចាក់បានថា អ្នកដំណើរដែលធ្លាក់ខ្លួនឈឺនៅលើនាវាមានជំងឺកូវីដ១៩ ឬក៏អត់នោះទេ ដោយសារតែកង្វះខាតឧបករណ៍ធ្វើតេស្តរកវីរុសកូវីដ១៩ ហើយពេលឧបករណ៍ធ្វើតេស្តកំពុងត្រូវបានបញ្ចូនមកហើយ។

    តាមប្រភពខាងលើក៏បានបង្ហាញផងដែរថា មានអ្នកដំណើរជាច្រើនកំពុងតែស្វែងរកជំនួយពីរដ្ឋាភិបាលនៃរបស់ប្រទេសពួកគេ ដើម្បីឲ្យមកជួយយកពួកគេចេញផង ដ្បិតនាវាមួយនេះនឹងត្រូវជាប់លើសមុទ្រក្នុងរយៈពេលមិនកំណត់មួយទម្រាំតែគេអាចគ្រប់គ្រងករណីចម្លងមេរោគកូវីដេ ១៩ នៅលើនាវាមួយនេះបាន។

    ប្រធានប្រតិបត្តិការណ៍របស់ក្រុមហ៊ុន Holland America Line បានប្រាប់អ្នកសារព័ត៌មានថា ពេលនេះគេកំពុងតែព្យាយាមនាំយកអ្នកដំណើរណា ដែលមានសុខភាពល្អ ១០០% ឡើងមកលើគោកជាបណ្ដើរៗហើយ ដោយឡែកអ្នកណាដែលកំពុងតែមានអាការៈមិនស្រួលខ្លួនត្រូវបន្តនៅលើនាវារហូតដល់ពេលដែលពួកគេមានសុខភាពល្អធម្មតាវិញ ឬក្រោយពេលដែលគេបានដឹងច្បាស់ថា ពួកគេពិតជាគ្មានផ្ទុកមេរោគមេរោគកូវីដ ១៩ក្នុងខ្លួននោះទេ៕

    អត្ថបទ៖ ភក្តី
    ប្រភព៖ Reuters

    Share This Post: