ព័ត៌មានជាតិ
ស្ពានអាកាសក្បាលថ្នល់ ឡើងកំណោងពីទិសមហាវិថី ព្រះមុនីវង្ស ឆ្ពោះចុះទៅមហាវិថី ព្រះនរោត្តម នឹងដាក់អោយប្រើប្រាស់ចាប់ពីថ្ងៃទី១ខែឧសភាឆ្នាំ២០២០ វេលាម៉ោង ៨:០០ព្រឹកតទៅ
BY Khmernote Media
April 30, 2020
ភ្នំពេញ៖ ស្ពានអាកាសក្បាលថ្នល់ ឡើងកំណោងពីទិសមហាវិថី ព្រះមុនីវង្ស ឆ្ពោះចុះទៅមហាវិថី ព្រះនរោត្តម នឹងដាក់អោយប្រើប្រាស់ចាប់ពីថ្ងៃទី១ខែឧសភាឆ្នាំ២០២០ វេលាម៉ោង ៨:០០ព្រឹកតទៅ ដើម្បីសម្រួលដល់ការកកស្ទះចរាចរណ៍ ដោយកំណើនប្រជាជន ក៏ដូចជាកំំណើនមធ្យោបាយធ្វើដំណើរ។

រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ស្ពានអាកាសក្បាលថ្នល់ពីមហាវិថីព្រះមុនីវង្ស ទៅមហាវិថីព្រះនរោត្តម មានប្រវែង ៧៧ ម៉ែត្រ ពីផ្លូវដល់គល់ស្ពានក្បាលថ្នល់ និងពីគល់ស្ពានដល់ស្ពានអាកាសចាស់ ១២៣ម៉ែត្រ សរុបមានប្រវែង ២០០ម៉ែត្រ ។ ស្ពាននេះ មានទទឹង ៧,៥ម៉ែត្រពីមហាវិថីព្រះមុនីវង្ស បត់ឆ្វេងឡើងស្ពាន ឆ្ពោះទៅមហាវិថីព្រះនរោត្តម៕





ប្រភពរូបភាព៖ Uy Pheng