ប្តី និងប្រពន្ធរងរបួសក្បាល ឯកូនស្រីអាយុជាង១០ឆ្នាំសន្លប់បាត់ស្មារតី ដោយសារត្រូវចោរឆក់កាបូប បណ្តាលឲ្យដួលម៉ូតូបោកនឹងថ្នល់
ខេត្តកណ្តាល ៖ អធិការដ្ឋាននគរបាលក្រុងតាខ្មៅបង្ក្រាបបានជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបលុយមិនបានសម្រេច) កាលពីវេលាម៉ោង០៣ និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០នេះ នៅចំណុចតាមផ្លូវ២១ នៅមុខផ្ទះសំណាក់ភ្នំមាស ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ជនរងគ្រោះ០៣នាក់៖ ទី១-ឪពុករងរបួសបែកក្បាល ទី២-ម្តាយរងរបួសក្បាល និងទី៣-កូនស្រីអាយុប្រហែលជាង១០ឆ្នាំ សន្លប់បាត់ស្មារតី។ ជនរងគ្រោះទាំង៣មិនស្គាល់ឈ្មោះ និងអាសយដ្ឋាន ព្រោះក្រោយកើតហេតុត្រូវបានបងប្អូនដឹកយកទៅមន្ទីរពេទ្យបាត់មិនបានមកដាក់ពាក្យបណ្តឹងឡើយ។

ជនសង្ស័យ០២នាក់៖ ទី១-ឈ្មោះ មឿន រដ្ឋាភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន) និងទី២-ឈ្មោះ ពិសិដ្ឋ វឌ្ឍនៈ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិព្រែកសំរោងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។
វត្ថុតាងចាប់យក៖ ទី១-ម៉ូតូ១គ្រឿងម៉ាកHonda c125ពណ៍សសេរី២០១៧ ផ្លាកលេខ ភ្នំពេញ១GM ៦២២៩(របស់ជនសង្ស័យ) ទី២-កាបូបដាក់លុយពណ៌ខ្មៅចំនួន២ (របស់ជនសង្ស័យ) ទី៣-ទូរសព្ទ័ចំនួន១គ្រឿង iPhone 8 plus ពណ៌ស (របស់ជនសង្ស័យ) ទី៤-លុយដុល្លារចំនួន$៦ ទី៥-លុយខ្មែរចំនួន៧២៨០០រៀល និង៦-ដុំថ្មចំនួន២ដុំ។
ផលប៉ះពាល់ ជនរងគ្រោះបីនាក់ឪពុក-ម្តាយ-កូនស្រី មានរបួសស្នាមត្រង់ក្បាល។
សភាពនៃរឿងហេតុ កាលពីពេលវេលាកើតហេតុខាងលើ ជនរងគ្រោះ៣នាក់ឪពុកម្តាយ និងកូនស្រីបាននាំគ្នាជិះម៉ូតូដឹកត្រីទៅលក់នៅផ្សារ ដោយឪពុកជាអ្នកបើកម៉ូតូ ចំណែកម្តាយនិងកូនស្រី អង្គុយខាងក្រោយលើកេះដាក់ឡាំត្រី។ ពេលនោះស្រាប់តែឃើញជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿងម៉ាកសង់ ពណ៌ស ស៊េរី២០១៧ កាំបន្ទះ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ១GM-៦២២៩ បានធ្វើសកម្មភាពឆក់កាបូបរបស់គាត់ បណ្តាលអោយជនរងគ្រោះទាំង៣នាក់ដួលម៉ូតូលើថ្នល់ មានរបួសស្នាមទាំងអស់គ្នា ជួនពេលនោះក៏ជួបនិងកម្លាំងល្បាតរបស់បញ្ជាកាដ្ឋានអង្គរក្ស បានជិះដេញតាម តែត្រូវជនសង្ស័យយកដុំថ្មគុបទៅលើកម្លាំងកងអង្គរក្ស បណ្តាលអោយចំកខាងឆ្វេងថែមទៀត។
ក្រោយកើតហេតុជនរងគ្រោះទាំង៣នាក់ត្រូវបងប្អូនដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបាត់ទៅ រួចកម្លាំងសមត្ថកិច្ចប៉ុស្តិតាខ្មៅ បានចុះទៅឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាងយកមកចាត់ការតាមនិតិវិធីតែម្តង។
តាមចម្លើយសារភាពជនសង្ស័យបានឆ្លើយថា ធ្លាប់បានធ្វើសកម្មភាព ឆក់កាបូបគេបានសម្រេចចំនួន២ដង គឺលើកទី១ នៅគល់ស្ពានព្រែកសំរោង កាលពី៣ខែមុន បានទូរស័ព្ទ១គ្រឿង និងលើកចុងក្រោយ ដូចករណីរៀបរាប់ខាងលើតែមិនបានសម្រេច ហើយក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន
ពួកខ្លួនបានប្រាកដមែន ៕

អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត