ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចាប់ផ្តើមហើយ! នគរបាលតាមខណ្ឌនីមួយៗ ចាប់ផ្តើមចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរផ្លូវគោក

    BY Khmernote Media May 1, 2020
    ចាប់ផ្តើមហើយ! នគរបាលតាមខណ្ឌនីមួយៗ ចាប់ផ្តើមចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរផ្លូវគោក

    រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០នេះ កម្លាំងនគរបាលចាប់ផ្តើមចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរផ្លូវគោក ទូទាំងប្រទេស សម្រាប់ខណ្ឌមានជ័យ អធិការនគរបាលខណ្ឌមានជ័យ បានដាក់កម្លាំងនគរបាលសហការ ដើម្បីចុះអនុវត្ត នៅលើកំណាត់ផ្លូវជាតិលេខ២ មុខទីស្នាក់ការប៉ុស្តិ៍ចាក់អង្រែលេី សង្កាត់ចាក់អង្រែលើ គ្រាន់តែរយៈពេលតែ១ម៉ោង នគរបាលឃាត់ម៉ូតូ ដែលល្មើសច្បាប់ បានច្រើនគ្រឿង ។

    ជាក់ស្តែង បទល្មើសដែលនគរបាលខណ្ឌមានជ័យ ឃាត់ភាគច្រើន អ្នកបើកបរមិនបានប្រើប្រាស់ ពាក់មួកសុវត្តិភាព ម៉ូតូខ្វះបច្ចេកទេសត្រឹមត្រូវ គ្មានកញ្ចក់មើកក្រោយ ។

    កម្រិតផាកពិន័យមួយចំនួនក្នុងអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ចាប់អនុវត្តពីព្រឹកព្រលឹម ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០នេះតទៅ សម្រាប់អ្នកបើកបរទោចក្រយានយន្ត ឬទោចក្រយានយន្ត សណ្តោងរ៉ឺម៉ក ឬត្រីចក្រយានយន្ត ឬម៉ូតូកង់៤៖

    ១៖ ពិន័យទឹកប្រាក់ចំនួន ៦ម៉ឺនរៀល ចំពោះអ្នកបើកបរ និងរួមដំណើរ ព្រមទាំងកុមារមានអាយុចាប់ពី៣ឆ្នាំឡើងទៅ មិនពាក់មួកសុវត្ថិភាព ឬពាក់មួកសុវត្ថិភាពមិនត្រឹមត្រូវតាមស្តងដារជាតិ ឬពាក់មួកសុវត្ថិភាពដោយមិនដាក់គន្លឹះខ្សែសុវត្ថិភាព។

    ២៖ ពិន័យទឹកប្រាក់៨ម៉ឺនរៀល ចំពោះអ្នកបើកបរ ប្រើទូរស័ព្ទនៅពេលបើកបរដោយគ្មានឧបករណ៍សំឡេងភ្ជាប់ទំនាក់ទំនង។ ៣៖ ពិន័យទឹកប្រាក់ ១០ម៉ឺនរៀល ចំពោះអ្នកបើកបរបង្ហោះ រេចុះរេឡើង ឆាបឬគៀរ, បើកបរអូសជន្ទល់លើផ្លូវថ្នល់ ឬព្រលែងចង្កូត ឬលើកជើងដាក់លើដៃចង្កូត, បើកបរបញ្ចេញសម្លែងម៉ាស៉ីនខ្លាំង ឬផ្សែងច្រើនខុសពីបទដ្ឋានបច្ចេកទេ។

    ៤៖ ពិន័យទឹកប្រាក់ ១២ម៉ឺនរៀល ចំពោះអ្នកបើកបរ ដោយគ្មានបណ្ណបើកបរ ឬក្នុងរយៈពេលដែលបណ្ណបើកបរត្រូវបានដកហូត ព្យួរទុក ឬទុកជាមោឃៈ ឬហួសសុពលភាព, បើកបរដោយគ្មានបណ្ណសម្គាល់ ឬផ្លាកលេខ, បើកបរដោយមិនបានត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានតាមច្បាប់កំណត់។

    ៥៖ ពិន័យទឹកប្រាក់ ១៥ម៉ឺនរៀល ចំពោះអ្នកបើកបរដែលប្រណាំងគ្នាដោយគ្មានការអនុញ្ញាតលើផ្លូវសម្រាប់ធ្វើចរាចរណ៍ជាសាធារណៈ។

    ៦៖ ត្រូវពិន័យចំនួនទឹកទឹកប្រាក់ ២៥ម៉ឺនរៀល ចំពោះអ្នកបើកបរដែលស្ថិតក្នុងស្ថានភាពស្រវឹង ដែលមានអត្រាជាតិអាល់កុលចាប់ពី ០.២៥ ទៅ ០.៣៥មីលីក្រាម ក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០.៥ ទៅ ០.៧៩ក្រាម ក្នុងមួយលីត្រឈាម។

    ៧៖ ពិន័យ ១លានរៀល ចំពោះអ្នកបើកបរក្នុងស្ថានភាពស្រវឹង ដែលមានអត្រាជាតិអាល់កុលចាប់ពី ០.៤០មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០.៨០ក្រាមក្នុងមួយលីត្រឈាម។

    យោងតាមអនុក្រឹត្យលេខ៣៩ ជនណាដែលល្មើសច្បាប់ចរាចរណ៍ផ្លូវគោក មានរយៈពេល១៥ ដើម្បីទៅបង់ប្រាក់ពិន័យ។ រយៈពេលកំណត់នៃការបង់ប្រាក់ពិន័យនេះ បើទុកដល់រយៈពេល ៣០ថ្ងៃ ត្រូវពិន័យគុណនឹង២ដង ហើយបើសិនជាទុកដល់រយៈពេល ៦០ថ្ងៃ ត្រូវពិន័យគុណនឹង៣ ខណៈទុកលើសពី ៦០ថ្ងៃ ត្រូវបញ្ជូនទៅតុលាការ ដើម្បីចាប់ការបន្តតាមនីតិវិធី។ ដេីម្បីការពារអាយុជីវិតអ្នក និងអ្នកដ៏ទៃ សូមចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា។ សូមអរគុណ !!!

    Share This Post:
    MPO4D jitutoto mpo4d Mpoplay