ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ទំនេរអត់ការងារធ្វើ បង្ហោះហ្វេសបុកបំភ្លៃរឿងសមត្ថកិច្ចផាកម៉ូតូបង់រំលោះ ឥលូវគ្រាន់តែលឺស្នងការស្រាវជ្រាវរកមុខ ស្រាប់តែចេញសុំទោស និងត្អូញថា “ខ្លួនជាបន្ទុកគ្រួសារ ម៉ាក់ប៉ាឈឺអត់ការធ្វើ និងជំពាក់ធនាគារ ៣ម៉ឺនដុល្លារ” សុំការលើកលែង

    BY Khmernote Media May 2, 2020
    ទំនេរអត់ការងារធ្វើ បង្ហោះហ្វេសបុកបំភ្លៃរឿងសមត្ថកិច្ចផាកម៉ូតូបង់រំលោះ ឥលូវគ្រាន់តែលឺស្នងការស្រាវជ្រាវរកមុខ ស្រាប់តែចេញសុំទោស និងត្អូញថា “ខ្លួនជាបន្ទុកគ្រួសារ ម៉ាក់ប៉ាឈឺអត់ការធ្វើ និងជំពាក់ធនាគារ ៣ម៉ឺនដុល្លារ” សុំការលើកលែង

    ក្រោយពីឯកឧត្ដមស ថេត បានបញ្ជាឲ្យសមត្ថកិច្ច​ជំនាញ​ស្រាវ​ជ្រាវ​រក​ម្ចាស់​ហ្វេសប៊ុក​ Alex Piano ឈ្មោះ​ពិត​ រស់​ ដារ៉ា​ ដើម្បីទទួលខុសត្រូវមុខច្បាប់ រឿងបំភ្លៃព័ត៌មានបង្ហោះថា “សមត្ថកិច្ចផាកគាត់ដោយសារម៉ូតូបង់រំលោះ” ស្រាប់តែបុគ្គលឈ្មោះ រស់​ ដារ៉ា​ បានបង្ហោះធ្វើការសុំអធ្យាស្រ័យពីសមត្ថកិច្ចដោយបានរៀបរាប់ថា៖ “ខ្ញុំបាទសុំលើកម្រាមដៃដប់សុំទោសជាសាធារណៈ ចំពោះការផុសកំហុសខុសឆ្គង ប៉ះសង្គម អ្វីដែលប្អូនផុសលើកមុន គឺជាការកុហកពិតមែន ដែលជាទទួលការផាកពិន័យលើកទី១កាលពី២០១៨ មិនមែន ២០១៧ ទេគ្មានដែលប្អូនបទឆ្វេងបំណងចង់បំផុសបំផុលទេ ប្អូនស្រលាញ់ច្បាប់បានប្អូនគោរពគ្រប់យ៉ាងតែជារឿងពិត កាល២០១៨។

    ដូច្នេះប្អូនសុំការអរភ័យទោស ពីសំណាក់ ក្រសួង ក៏ដូច បងប្អូនជនរួមជាតិទាំងអស់ សុំខន្តីអភ័យទោស អោយប្អូនផងដោយ ប្អូនជាបន្ទុកគ្រួសារ ម៉ាក់ប៉ាឈឺអត់ការធ្វើ ប្អូនក៏អត់ការងារ 2 3ខែមកហើយ បើអត់ពីខ្ញុំតើប៉ាម៉ាក់ ត្រូវបង់ប្អូនរៀនទៀត ហើយជំពាក់បំណុល គេ៣មុឺនដុល្លាទៀត ទាំងធនាគារ និងឯកជនទារមុខទារក្រោយ តើធ្វើយ៉ាងណា ចឹងដោយក្តីអាណិតមេត្តាពីបងប្អូន និង ក្រសួង ផង”៕

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay