ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អ្នកប្រើប្រាស់ រថយន្ត ម៉ូតូ និងកង់៣ បង់រំលស់ ចាំបាច់ត្រូវមានឯកសារទាំងនេះដាក់តាមខ្លួន ដើម្បីទុកបង្ហាញ ពេលសមត្ថកិច្ចត្រួតពិនិត្យ

    BY Khmernote Media May 3, 2020
    អ្នកប្រើប្រាស់ រថយន្ត ម៉ូតូ និងកង់៣ បង់រំលស់ ចាំបាច់ត្រូវមានឯកសារទាំងនេះដាក់តាមខ្លួន ដើម្បីទុកបង្ហាញ ពេលសមត្ថកិច្ចត្រួតពិនិត្យ

    ចាប់តាំងពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ នេះតទៅ អគ្គស្នងការនគរបាលជាតិ នឹងចាប់ផ្តើមធ្វើការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេស ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ការពារអាយុជីវិត និងទ្រព្យសម្បត្តិប្រជាពលរដ្ឋ និងកាត់បន្ថយអត្រាការស្លាប់ រងរបួស និងពិការ ដោយសារគ្រោះថ្នាក់ចរាចរណ៍។ ការរឹតបន្តឹងច្បាប់ចរាចរណ៍នេះផ្តើមសំខាន់ទៅលើការមិនគោរពច្បាប់ចរាចរណ៍នានាដូចជា បើកបរមិនមានប័ណ្ណបើកបរ ឬ ប័ណ្ណបើកបរហួសសុពលភាព, ឈៀកហួសសុពលភាព, បើកបរហួសល្បឿនកំណត់, មិនពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព, មិនពាក់មួយសុវត្ថិភាព, មិនមានកញ្ចក់មើលក្រោយ, ដឹកលើសចំណុះ និងចំណុចជាច្រើនទៀត។ ក្នុងនោះមានការចោទសួរថា តើអ្នកទិញរថយន្ត ម៉ូតូ ឬម៉ូតូកង់៣បង់រំលស់ ត្រូវធ្វើបែបណា?

    យោងតាមការបញ្ជាក់របស់ឯកឧត្តម ខៀវ កញ្ញា​រីទ្ធ រដ្ឋមន្ដ្រី​ក្រសួង​ព័ត៌មាន នៅលើទំព័រហ្វេសប៊ុក បានឲ្យដឹងថា “ខ្ញុំសូមផ្សាយបន្ត : សូមជំរាបជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ទិញ​ រថយន្ត​ ម៉ូតូ​ និង​ ម៉ូតូ​កង់​៣​ (​ PassApp ) បង់​រំលស់​ !

    ដេីម្បី​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​ចំពោះ​ការ​ប្រើប្រាស់​ប័ណ្ណ​សំគាល់​យានយន្ត​ (​កាតគ្រី​)​ ថតចម្លង​ គ្មានការ​បញ្ជាក់ពី​ អាជ្ញាធរ​ រងការផាកពិន័យនោះ​ នៅ​ព្រឹក​ថ្ងៃ​ទី​២​ ខែ​ឧសភា​ ឆ្នាំ​ ២០២០​ ឯកឧត្ដម​នាយឧត្ដមសេនីយ៍​ ហ៉ឹម​ យ៉ាន​ អគ្គស្នងការ​រងនគរបាលជាតិ​ បានណែនាំ​មិនអោយ​នគរបាល​ចរាចរណ៍​ទូទាំង​រាជធានី​-ខេត្ត​ ធ្វើ​ការ​ផាក​ពិន័យ​ចំពោះ​ ប្រជាពលរដ្ឋ​ ដែល​ប្រើ​ប្រាស់​ប័ណ្ណ​សំគាល់​យានយន្ត​ (​កាតគ្រី​)​ ថតចម្លង​ទេ​។ ប៉ុន្តែ​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​ទិញ​ រថយន្ត​ ម៉ូតូ​ និង​ ម៉ូតូ​កង់​៣​ បង់​រំលស់​ ត្រូវ​ភ្ជាប់​ កិច្ចសន្យា​ទិញ​-លក់​ ដាក់​ជាប់​មកជា​មួយ ដេីម្បី​ទុកបង្ហាញសមត្ថកិច្ច​នៅ​ពេល ដែល​សមត្ថកិច្ច​ត្រួតពិនិត្យ​។ ដូច្នេះ​សូមបងប្អូន​ប្រជាពលរដ្ឋ​ ដែល​ទិញ​ រថយន្ត​ ម៉ូតូ​ និង​ ម៉ូតូ​កង់​៣​ បង់​រំលស់​ ត្រូវ​យក​ឯកសារ​កិច្ចសន្យា​ទិញ​-លក់​ នៅកន្លែងបង់រំលស់​ និង​ប័ណ្ណ​សំគាល់​យានយន្ត​ (​កាតគ្រី​)​ ថតចម្លង​ ដាក់​ជាប់​ខ្លួន​ផង​៕

    អត្ថបទ៖ សេម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay