ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អគ្គស្នងការ​រង​នគរបាល​ជាតិ​ ណែនាំ​ ៣​ចំណុច​ដល់​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​

    BY Khmernote Media May 3, 2020
    អគ្គស្នងការ​រង​នគរបាល​ជាតិ​ ណែនាំ​ ៣​ចំណុច​ដល់​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​

    ​រាជធានី​ភ្នំពេញ​៖​ ចាប់តាំងពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ នេះតទៅ អគ្គស្នងការនគរបាលជាតិ នឹងចាប់ផ្តើមធ្វើការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេស ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ការពារអាយុជីវិត និងទ្រព្យសម្បត្តិប្រជាពលរដ្ឋ និងកាត់បន្ថយអត្រាការស្លាប់ រងរបួស និងពិការ ដោយសារគ្រោះថ្នាក់ចរាចរណ៍។ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ហ៊ឹ​ម​ យ៉ា​ន​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ បាន​ជម្រាប​ជូន​លោកស្នងការ​រង​ និង​លោកនាយ​ការិយាល័យ​ ទាំង​២៥​រាជធានី​.​ខេត្ត​ សូម​អនុវត្ត​តាម​ការ​ណែនាំ​ដូច​ខាងក្រោម​៖

    ១.​ ករណី​យានយន្ត​មាន​បំពាក់​ផ្លា​ក​លេខ​ សូមកុំ​ឃាត់​ត្រួតពិនិត្យ​រក​ករណី​ល្មើស​ផ្សេងៗ​ ដោយ​អនុញ្ញាត​អោយ​បន្តដំណើរ​ជា​ធម្មតា​ ។​
    ២.​ ករណី​ឆៀក​ផុត​សុពលភាព​ សូមកុំ​ឃាត់​ពិ​ន័យ​ ដោយ​អនុញ្ញាត​អោយ​បន្តដំណើរ​ជា​ធម្មតា​ ដើម្បី​ទុក​ពេល​ទៅ​ធ្វើ​ឆៀក​ ។​
    ៣.​ ករណី​មាន​ប្រតិកម្ម​កើត​នៅ​រាជធានី​.​ខេត្ត​ណា​ សូម​រាជធានី​.​ខេត្ត​នោះ​ ប្រតិកម្ម​ឆ្លើយ​តប​អោយ​បាន​ទាន់​ពេល​ ៕

    សម្រួល​ដោយ​៖​ អនុ​.​ទោ​.​រឿង​ សុវណ្ណ​ដែ​ត​

    ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay