ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សមត្ថកិច្ចអនុវត្តចរាចរណ៍នៅពេលយប់ ឃាត់បានទាំងអ្នកមិនពាក់មួក ហើយមានអ្នកបើកឡានបញ្ច្រាសគេចសមត្ថកិច្ចថែមទៀត

    BY Khmernote Media May 4, 2020
    សមត្ថកិច្ចអនុវត្តចរាចរណ៍នៅពេលយប់ ឃាត់បានទាំងអ្នកមិនពាក់មួក ហើយមានអ្នកបើកឡានបញ្ច្រាសគេចសមត្ថកិច្ចថែមទៀត

    រាជធានីភ្នំពេញ ៖ ដោយអនុវត្តតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី-រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈម្មាធិការសុវតិ្ថភាពចរាចរណ៍ផ្លូវគោក ក៏ដូចជាអនុវត្តតាមការណែនាំរបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងក្រោមការដឹកនាំដោយផ្ទាល់របស់ឯកឧត្តម-ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នង ការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជាក់ស្ដែងកម្លាំងចម្រុះអធិការដ្ឋាននគរបាលខណ្ឌមានជ័យ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបន្តដាក់គោលដៅអនុវត្តច្បាប់ចរាចរណ៍ថ្មី នៅតាមបណ្ដោយផ្លូវជាតិលេខ២ ត្រង់ចំណុចទល់ស្នាក់ការប៉ុស្តិ៍រដ្ឋបាលចាក់អង្រែក្រោម ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាយប់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០នេះ ។

    លោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យបានប្រាប់ថា គោលដៅយប់នេះ ដឹកនាំដោយលោកអធិការរងចំនួន៤រូប មានលោកវរសេនីយ៍ត្រី ជឹម សុភក្ត័, លោកវរសេនីយ៍ទោ នូ ទូច, លោកវរសេនីយ៍ត្រី គីវ ភិវឌ្ឍន៍ និងលោកស្រីវរសេនីយ៍ត្រី ចាន់ យ៉េន, និងកម្លាំងអន្តរាគមន៍ពិសេស, កម្លាំងប៉ុស្តិ៍រដ្ឋបាលចាក់អង្រែក្រោម, និងកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាច្រើននាក់ទៀត បានចុះធ្វេីការអនុវត្តច្បាប់ និងអនុក្រឹត្យថ្មីនេះ ប្រកបដោយស្មារតីទទួលខុសត្រូវ តម្លាភាព ស្មើភាព គ្មានការលើកលែង និងមានសីលធម៌វិជ្ជាជីវៈ ព្រមទាំងឥរិយាបទថ្លៃថ្នូរ ទន់ភ្លន់ និងម៉ឹងម៉ាត់ ។

    អំឡុងពេលកំពុងអនុវត្តស្រាប់តែមានក្មេងស្ទាវ ប្រុសស្រី៣នាក់ជិះម៉ូតូឌុបគ្នា មិនពាក់មួកសុវត្ថិភាព ចូលមកដល់គោលដៅ ត្រូវបានកម្លាំងនគរបាលដែលបង្កប់ខ្លួននៅខាងមុខប៉ារ៉ាស បានបោះដៃតាមវិទ្យុទាក់ទង(ID) មកក្រុមកម្លាំងនគរបាលដែលឈរតាមក្នុងគោលដៅកណ្តាលផ្លូវ ឲ្យហៅឃាត់ក្មេងស្ទាវប្រុសស្រីនោះ ប៉ុន្តែក្មេងប្រុសនោះ បានព្យាយាមមួលហ្គែបន្ថែមល្បឿន គេចពីកម្លាំងផុត បាន ២-៣នាក់ ហើយក៏បត់ត្រលប់ក្រោយវិញ តែគេចមិនរួចនឹងកម្លាំងនគរបាលដែលឈរជើងរងចាំប្រដេញ ៤-៥នាក់ទៀត ទីបំផុតក្មេងស្ទាវនោះ ក៏ត្រូវសមត្ថកិច្ចស្ទាក់ឃាត់ចាប់បាន អូសម៉ូតូចូលគោលដៅផាកពិន័យ នៅពេលឆែកឆេរ ក៏មិនឃើញមានអ្វីដែរ ទីបំផុតយុវជនប្រុសស្រីទាំង៣នាក់នេះ ត្រូវផាកពិន័យ ពីបទមិនពាក់មួកសុវត្ថិភាពក្នុងពេលបើកបរ ទាំងបីនាក់ ដោយក្នុងម្នាក់តម្លៃ ៦ម៉ឺនរៀល និងអ្នករួមដំណើរ២នាក់ទៀត សរុប១៨ម៉ឺនរៀល។

    នារី២នាក់ មិនដឹងទើបចេញពីផឹកស្រវឹងមកពីណា ជិះម៉ូតូ Mio ឌុបគ្នា ចូលគោលដៅអនុវត្តច្បាប់ចរាចរណ៍ នៅផ្លូវជាតិលេខ២ សមត្ថកិច្ចឃាត់ព្រោះនារីរូបស្រស់ដែលជាពីក្រោយមិនពាក់មួក ស្រាប់តែមួយសន្ទុះក្រោយមក នារីម្នាក់ដែលជាអ្នកបើកម៉ូតូ រអ៊ូរទាំថា អ្នកផ្សេងមិនចាប់ ចាប់តែពួកគេ ផ្អើលមួយប្រ៉ាវ ទាល់តែសមត្ថកិច្ចអប់រំណែនាំដាក់ម្នាក់មួយម៉ាត់ ទើបស្ងាត់ទៅវិញ ។

    ក្រោយមកក៏មានរថយន្តកូរ៉េដឹកទំនិញមួយគ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខកំពង់ចាម 2A-0290 បើកបរដោយបុរសម្នាក់ និងស្ត្រីម្នាក់អង្គុយនៅខាងក្រោយ បានបើកចេញពីក្នុងភូមិទួលរកា១ តាមផ្លូវបេតុងជាប់រោងអ្នកតាដើមពោធិ៍ រួចបត់ស្ដាំចូលមកផ្លូវជាតិលេខ២ បញ្ច្រាសទិសចរាចរណ៍ ក្នុងល្បឿនយ៉ាងលឿន ខណៈពេលដែលសមត្ថកិច្ចកំពុងអនុវត្តច្បាប់ចរាចរណ៍នៅគល់ដៅក្បែរនោះ ទើបកម្លាំងអន្ដរាមន៍ពិសេស នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដែលល្បាតលក្ខណៈប្រដេញតាមអ្នកបើកបររត់គេចគោលដៅត្រួតពិនិត្យ និងរឹតបន្តឹង ចេញជួយអន្តរាគមន៍ប្រដេញតាមស្ទាក់ឃាត់បាន រួចនាំត្រលប់មកកន្លែងគោលដៅវិញ ដើម្បីប្រគល់អោយជំនាញ អប់រំណែនាំ រួចសួរនាំថា តើចង់អោយសមត្ថកិច្ចផាកបញ្ច្រាស ឬផាកប័ណ្ណបើកបរ ម្ចាស់រថយន្តខាងលើតបមកវិញថា អោយផាកបើកបញ្ច្រាស រួចសមត្ថកិច្ចក៏ណែនាំអោយទៅជួបផ្នែកកំណតុហេតុ រួចអនុវត្តធ្វើការបង់ផាកពិន័យតាមច្បាប់ផងដែរ។

    សូមចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា ដើម្បីការពារអាយុជីវិតអ្នក និងអ្នកដ៏ទៃ សូមអរគុណ !!!

    Share This Post:
    MPO4D jitutoto mpo4d Mpoplay