ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចសង្ឃ នន្ទ ង៉ែត ចេញលិខិតអោយនិមន្ត ភិក្ខុ ឡុង ចន្ថា ចូលមកដោះស្រាយរឿងទាក់ទងស្ត្រីភេទតាមបណ្តាញសង្គម

    BY Khmernote Media May 4, 2020
    សម្តេចសង្ឃ នន្ទ ង៉ែត ចេញលិខិតអោយនិមន្ត ភិក្ខុ ឡុង ចន្ថា ចូលមកដោះស្រាយរឿងទាក់ទងស្ត្រីភេទតាមបណ្តាញសង្គម

    យោងតាមលិខិតរបស់គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ដែលក្រុមការងារទើបទទួលបាននៅមុននេះបន្តិចបានអោយដឹងថា សម្តេចព្រះសង្ឃនាយក នន្ទ ង៉ែត បានផ្ញើទៅកាន់ ព្រះវិន័យសំវរ កែវ សាវ៉ន ដែលជាព្រះមេគណខេត្តតាកែវ អោយនិមន្ត ភិក្ខ ឡុង ចន្ថា ដែលគង់នៅវត្តភ្នំបូរី ឃុំព្រែកថ្កោល ស្រុកអង្គរបូរី ខេត្តតាកែវ ឱ្យចូលមកដោះស្រាយនៅសាលាគណខេត្តតាកែវ (វត្តតុំ ក្រុងដូនកែវ ខេត្តតាកែវ) ដោយសារ ភិក្ខុ ឡុង ចន្ថា បានធ្វើការទំនាក់ទំនងស្ត្រីភេទ តាមប្រព័ន្ធបណ្តាញសង្គម។

    នៅក្នុងលិខិតនោះដែរបានបញ្ជាក់ទៀតថា ករណី ភិក្ខុ ឡុង ចន្ថា ធ្វើការទំនាក់ទំនងជាមួយស្ត្រីភេទ តាមប្រព័ន្ធបណ្តាញសង្គម បានធ្វើអោយប៉ះពាល់យ៉ាងខ្លាំងដល់ព្រះពុទ្ធសាសនា ហើយប្រាសចាកធម៌វិន័យរបស់ខ្លួន និងធ្វើអោយធ្លាក់ចុះតំលៃព្រះសង្ឃយ៉ាងធ្ងន់ធ្ងរ។ ក្នុងករណីភិក្ខរូបនេះ មិនព្រមចូលមកក្នុងសង្ឃសវនាការសាលាគណខេត្ត ត្រូវសហការជាមួយអាជ្ញាធរដែលមានសមត្ថកិច្ចអនុវត្តវិធានការរដ្ឋបាល បន្ទាប់មកធ្វើរបាយការណ៍មកគណៈសង្ឃនាយក៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay