ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បង្ក្រាបករណីល្បែងស៊ីសងខុសច្បាប់ (លេងបៀស៊ីគូ) ឃាត់ខ្លួនទាំងអ្នកលេង និងអ្នកអង្គុយមើលគេលេង

    BY Khmernote Media May 4, 2020
    បង្ក្រាបករណីល្បែងស៊ីសងខុសច្បាប់ (លេងបៀស៊ីគូ) ឃាត់ខ្លួនទាំងអ្នកលេង និងអ្នកអង្គុយមើលគេលេង

    ខេត្តកណ្តាល៖ សមត្ថកិច្ចស្រុកអង្គស្នួលធ្វើការបង្ក្រាបករណីល្បែងស៊ីសងខុសច្បាប់ (លេងបៀស៊ីគូ) ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន០៦នាក់។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី០៣ ខែ ឧសភា ឆ្នាំ ២០២០ វេលាម៉ោង១៦ និង១០នាទីចំណុច ភូមិក្តាន់រយ ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។ ជនសង្ស័យទាំង០៦នាក់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមាន៖

    ១. ឈ្មោះឆេង សុខជឿន ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិក្តាន់រយ ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល (អ្នកលេង)
    ២. ឈ្មោះរ៉ូ ស្រីមុំ ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មការីនីរោងចក្រ នៅភូមិក្តាន់រយ ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល (អ្នកលេង)
    ៣. ឈ្មោះឆាំ ចាន់ណា ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មការីនីរោងចក្រ នៅភូមិក្តាន់រយ ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល (អ្នកអង្គុយមើល)
    ៤. ឈ្មោះឆាំ ស្រីឡង់ ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការីនីរោងចក្រ នៅភូមិក្តាន់រយ ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល (អ្នកលេង)
    ៥. ឈ្មោះថា សំអាត ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការីនីរោងចក្រ នៅភូមិក្តាន់រយ ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល (អ្នកលេង)
    ៦. ឈ្មោះឆែម ម៉ីភេទ ស្រីអាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ នៅភូមិក្តាន់រយ ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល (ម្ចាស់ផ្ទះ)

    វត្ថុតាងចាប់បានរួមមាន៖ បៀ០៣ហ៊ូ។ តាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោងខាងលើកម្លាំងប៉ុស្តិ៍បានទទួលព័ត៌មានពីមហាជនថា នៅទីតាំងខាងលើមានលេងល្បែងស៊ីសងខុសច្បាប់ រួចក៏បានសហការជាមួយកម្លាំងជំនាញចុះបង្រ្កាបឃាត់បានខ្លួនបាន ០៦នាក់។ ចំពោះករណីនេះកម្លាំង ជំនាញស្នើ សុំអប់រំ នៅអធិការដ្ឋាន៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល

    Share This Post:
    MPO4D jitutoto mpo4d Mpoplay